អភិបាលខេត្តស្ទឹងត្រែងណែនាំឱ្យ កសិករថែទាំសត្វចិញ្ចឹមឱ្យបានត្រឹមត្រូវដើម្បីផលប្រយោជន៍ក្នុងគ្រួសារ

Narith | ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី០៨ កក្កដាឆ្នាំ២០២៥ 
ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹងត្រែងបានដាសតឿនដល់កសិករ ឱ្យថែទាំសត្វចិញ្ចឹម ឱ្យបានត្រឹមត្រូវ   តាមមន្ត្រីជំនាញបានណែនាំ ដើម្បីបង្ការជំងឺឆ្លងសត្វ  កុំឱ្យសត្វឈឺឬស្លាប់ព្រោះវាខាតបង់ផលប្រយោជន៍របស់ខ្លួន  ជាពិសេសពេលលែងផ្តេសផ្តាសអាចទៅស៊ីដំណាំ អ្នកជិតខាងនាំឱ្យបង្កើតរឿងរ៉ាវ។

     ក្នុងសកម្មភាពចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺ ឆ្លងសត្វ គោក្របីបន្ថែមនៅភូមិបានប៊ុងឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសរសុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា៖នេះជាការគិតគូររបស់រាជរដ្ឋាភិបាលនិងមន្ត្រីជំនាញពាក់ព័ន្ធក្នុងការជួយថែទាំសុខភាពសត្វចិញ្ចឹម  របស់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីចៀសវាងកុំឱ្យមានជំងឺឆ្លងសត្វ។
        ឯកឧត្តមមានប្រសាសន៍បន្តថា៖ការចិញ្ចឹមសត្វគ្រប់ប្រភេទ គោ ក្របី មាន់ ទា ជ្រូក រាប់បញ្ជូលទាំងការចិញ្ចឹមត្រីផង  បងប្អូនមានប្រយោជន៍សម្រាប់ដោះស្រាយជីវភាពប្រចាំគ្រួសារ  ប្រការនេះដូចជាគោក្របីនិងជ្រូកផង  ចូរ បងប្អូនថែទាំកុំលែងឱ្យដើរស៊ីពាសវាលពាសកាល។
(សំឡេង)អីចឹងទេសួនច្បារយើងខ្ញុំ ឃុំសង្កាត់ក្រុងស្រុកខំរៀបចំយ៉ាងស្អាត តែអ្នកចិញ្ចឹមគោ លែងទៅស៊ីខ្ទេច  អញ្ចឹងទេគេចាប់ឥឡូវ  នៅក្នុងក្រុងស្ទឹងត្រែងរបស់យើងដូចជាស្ងាត់ហើយ ស្ងាត់នៅបរិវេណមុខសាលាខេត្ត បើអត់ទេខ្ញុំនឹងចាប់តែម្ដង។
   លោកទុំនីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖កិច្ចការថែទាំនិងការបង្ហាញរបៀបធ្វើជីវអនាម័យសត្វ កសិករយើងមួយចំនួនបានចូលរួមវគ្គបណ្តុះបណ្តាល  រួចមកហើយ។
    លោកបន្តថា៖ ជារឿយៗមន្ត្រីជំនាញបានណែនាំបន្ថែម ទៅគ្រប់កសិករយើងទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការចិញ្ចឹមសត្វគ្រប់ប្រភេទ(សំឡេង)សូមមេត្តារៀបចំនូវការចិញ្ចឹមសត្វនេះឲ្យមានរបៀបរបប  និងតាមបច្ចេកទេសកុំលែងពាសវាលពាសកាល  ត្រូវមានកន្លែងក្រោលត្រឹមត្រូវ  មានជម្រកត្រឹមត្រូវ  ការផ្ដល់ចំណីអ្វីជាដើម  យើងផ្លាស់ប្ដូរផ្នត់គំនិតរបស់យើង។
      លោកឃូតកងពេជ្រ  ប្រជាពលរដ្ឋចិញ្ចឹមគោនៅភូមិបានប៊ុង ឃុំភ្លុកស្រុកសេសានបានបញ្ជាក់ថា៖បច្ចុប្បន្នកសិករយើងមានការយល់ដឹងច្រើនហើយ បន្ទាប់ពីអាជ្ញាធរឃុំស្រុកបានប្រកាសណែនាំជារឿយៗរួចមក។
      លោកសូមគាំទ្រដល់សកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងនេះព្រោះបានជួយសម្រួលនិងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងហើយក៍ទប់ស្កាត់ករណីជំងឺឆ្លងគោក្របី ផ្សេងៗដូចជាដុំពក -អ៊ុតក្តាម- សាទឹក-បូសខ្យល់- ជាដើម។ 
          សូមបញ្ជាក់ថា៖តាមរបាយការរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅឆ្នាំ២០២៥នេះ
បានបង្ហាញថាខេត្តស្ទឹងត្រែងមានគោចំនួន៣៨.០៧២ក្បាល  ក្របី១៦.៧៤២ក្បាលនិងការចាក់វ៉ាក់សាំងបង្ការ  និងព្យាបាលជំងឺឆ្លងសត្វបាន១២.៩៦៥ក្បាល ក្នុងនោះមានគោ៨.៨៥៧ក្បាល ក្របី៤.១០៨ក្បាល៕   
គឺមហឿន ស្ទឹងត្រែង ០៨/០៧/ ២០២៥