សមាជិកសភាជាន់ខ្ពស់រុស្ស៊ី៖ BRICS នឹងពង្រឹងតួនាទីរបស់បណ្តាប្រទេសអាហ្វ្រិកក្នុងការដោះស្រាយបញ្ហាសកល

Narith | ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ៧ ២០២៥
អន្តរជាតិ៖ សមាជិកសភាជាន់ខ្ពស់រុស្ស៊ីបានប្រាប់សារព័ត៌មាន TASS ថា កិច្ចប្រជុំកំពូល BRICS នៅទីក្រុង រីអូ ឌឹចាណេរ៉ូ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃអង្គការនេះ ហើយបានបង្ហាញថា ប្រទេសអាហ្វ្រិកបានចូលរួមយ៉ាងពេញលេញក្នុងដំណើរការដោះស្រាយបញ្ហាអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ កិច្ចប្រជុំកំពូល BRICS បានប្រព្រឹត្តទៅនៅទីក្រុង រីអូ ឌឹចាណេរ៉ូ ប្រទេសប្រេស៊ីលកាលពីថ្ងៃទី ៦ដល់ថ្ងៃទី៧ ខែកក្កដា។ អ្នកចូលរួមបានពិភាក្សាជាចម្បងនូវសំណួរទាក់ទងនឹងការថែទាំសុខភាព ពាណិជ្ជកម្ម ការវិនិយោគ និងហិរញ្ញវត្ថុ ហើយបានដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត និងការបង្រួបបង្រួមសន្តិភាព និងសន្តិសុខ។ គួរបញ្ជាក់ថា ក្រុម BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ជាមួយនឹងអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ២០១១។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ អេហ្ស៊ីប អ៊ីរ៉ង់ អារ៉ាប់រួម និងអេត្យូពីបានចូលរួមជាមួយសមាគមនេះ។ ឥណ្ឌូណេស៊ីបានក្លាយជាសមាជិក BRICS នៅថ្ងៃទី៦ ខែមករា ដោយឡែកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ី បេឡារុស បូលីវី កាហ្សាក់ស្ថាន គុយបា ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន ក៏បានក្លាយជារដ្ឋដៃគូ BRICS ដោយប្រទេសនីហ្សេរីយ៉ាចូលរួមនៅថ្ងៃទី១៧ ខែមករា និងវៀតណាមនៅថ្ងៃទី១៤ ខែមិថុនា៕