មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការចូលរួមរបស់កម្ពុជា ក្នុងមហាសន្និបាតលើកទី៦៦ នៃសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បង្ហាញពីតួនាទីសកម្ម និងរួមចំណែកជំរុញវិស័យកម្មសិទ្ធិបញ្ញា លើឆាកអន្តរជាតិ

Narith | ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (៩/៧/២០២៥)
ភ្នំពេញ៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា បានគូសបញ្ជាក់ថា ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំពិភពលោកនេះ បានបង្ហាញពីតួនាទីសកម្ម និងការរួមចំណែក ក្នុងការជំរុញវិស័យកម្មសិទ្ធិបញ្ញា លើឆាកអន្តរជាតិ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ 
ការលើកឡើងរបស់លោកឯកឧត្តម អ៊ុក ប្រជា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំមហាសន្និបាត លើកទី៦៦ នៃសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (The 66th General Assemblies of WIPO) ដែលប្រព្រឹត្តទៅពីថ្ងៃទី៨ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានអ្នកចូលរួមជាង ១៦០០នាក់ មកពី ១៩៤ប្រទេស ទាំងផ្ទាល់និងតាមប្រព័ន្ធអនឡាញ។ 
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈប្រតិភូបានថ្លែងសុន្ទរកថា ដោយលើកបង្ហាញពីវឌ្ឍនភាពការងារ ដែលសម្រេចបាន និងទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងវិស័យកម្មសិទ្ធិបញ្ញាកន្លងមក ជាពិសេសវឌ្ឍនភាព ស្របតាមគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ 
ឯកឧត្តមរដ្ឋលេខាធិការ គូសបញ្ជាក់ថា ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំពិភពលោកនេះ បានបង្ហាញពីតួនាទីសកម្ម និងការរួមចំណែក ក្នុងការជំរុញវិស័យកម្មសិទ្ធិបញ្ញា លើឆាកអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះការច្នៃប្រឌិត បញ្ញាសិប្បនិម្មិត និងភាពប្រកបដោយចីរភាព និងបរិយាបន្ន។ 
បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការប្រធានគណៈប្រតិភូ បានលើកពីការប្តេជ្ញារបស់កម្ពុជា ក្នុងការបន្តចូលរួមជាមួយអាស៊ាន ក្នុងនាមកម្ពុជាជាប្រធានក្រុមការងារអាស៊ាន ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យកម្មសិទ្ធិបញ្ញា (ASEAN Working Group on Intellectual Property Cooperation – AWGIPC) ព្រមជាមួយបណ្តាសមាជិកនានា និងអង្គការWIPO ក៏ដូចជាការសន្យារបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕