កាកបាទក្រហមព្រមានថា ជនជាតិអាហ្វហ្គានីស្ថានមួយលាននាក់ទៀតអាចនឹងចាកចេញពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ

Narith | ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ៧ ២០២៥

អន្តរជាតិ៖ កាកបាទក្រហមបាននិយាយថា មនុស្ស ១ លាននាក់ផ្សេងទៀតនឹងចាកចេញពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ ក្នុងពេលដែលប្រទេសនេះកំពុងមានភាពតានតឹងយ៉ាងខ្លាំងលើប្រព័ន្ធជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យោងតាមទិន្នន័យពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំនេះមនុស្សសរុបជាង ១,២ លាននាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ ហើយក៏មានការកើនឡើងថ្មីៗនេះបន្ទាប់ពីអ៊ីរ៉ង់ និងអ៊ីស្រាអែលបានធ្វើការវាយប្រហារគ្នាទៅវិញទៅមកកាលពីខែមុន។ ប្រធានគណៈប្រតិភូប្រទេសអាហ្វហ្គានីស្ថាននៅសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បាននិយាយថា លោកបានឃើញរថយន្តក្រុងផ្ទុកមនុស្សត្រឡប់ទៅកាន់ច្រកព្រំដែននៅព្រំដែន Islam Qala ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវដោយសម្តែងការព្រួយបារម្ភអំពីអនាគតរបស់ពួកគេជាមួយនឹងមនុស្សជាច្រើនដែលបានចាកចេញពីប្រទេសកំណើតរបស់ពួកគេកាលពីឆ្នាំមុនថា "យើងជឿជាក់ថា មនុស្សមួយលាននាក់បន្ថែមទៀតអាចត្រឡប់ពីប្រទេសអ៊ីរ៉ង់ទៅអាហ្វហ្គានីស្ថាននៅចុងឆ្នាំនេះ"៕