ឯកឧត្តម ប៉ែន បូណា ៖ ពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយ ខុសពីជនជាតិថៃកំពុងបែកបាក់យ៉ាងខ្លាំង

Narith | ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ៩ ខែកក្កដា ឆ្នាំ២០២៥

ភ្នំពេញ ៖ ខណៈបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា ប្រជាពលរដ្ឋកម្ពុជាបានរួមសាមគ្គីជាតិជាធ្លុងមួយដែលបានបង្ហាញពីឯកភាពជាតិខ្មែរ ខុសប្លែកពីជនជាតិថៃដែលកំពុងបែកបាក់គ្នាជាខ្លាំង ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សព្វថ្ងៃពលរដ្ឋកម្ពុជាបានប្រមូលផ្ដុំគ្នាលើកទង់ជាតិខ្មែរ ដើម្បីលើកទឹកចិត្តដល់កងទ័ព និងរាជរដ្ឋាភិបាល ប៉ុន្តែប្រជាជនថៃវិញ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មទាមទារទម្លាក់នាយករដ្ឋមន្រ្តី ដើម្បីឲ្យនាយករដ្ឋមន្រ្តី ចុះចេញពីតំណែង ។ ឯកឧត្តមបន្តថា មិនតែប៉ុណ្ណោះកងទ័ពថៃក៏មិនបានស្តាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលខ្លួនដែរ ។ ចំណុចនេះឯកឧត្តមអះអាងថា នេះហើយបានបង្ហាញពីការបែកបាក់យ៉ាងខ្លាំងនៅក្នុងសង្គមថៃនាពេលបច្ចុប្បន្ន។ 

ជាមួយគ្នានេះ ក្នុងពេលប្រទេសជាតិកំពុងប្រឈមបញ្ហាព្រំដែនជាមួយភាគីថៃ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើពលរដ្ឋទាំងអស់គ្នាបន្តរួបរួមសាមគ្គីគ្នា ដើម្បីឲ្យជាតិមានឱកាសកាន់តែបន្តការរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខជានិច្ច ។
សំឡេង “ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសដែលរួមគ្នាជាធ្លុងមួយ សាមគ្គីគ្នាបានល្អណាស់ បង្ហាញពីការឯកភាពជាតិខ្មែរខុសពីថៃដែលគាត់បែកបាក់ខ្លាំង ទាំងនយោបាយទាំងប្រជាពលរដ្ឋ ។ យើងដើរលើកទង់គាំទ្ររដ្ឋាភិបាល និងកងទ័ព ចំណែកថៃគាត់ដើរធ្វើបាតុកម្មឲ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង”។ 

ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលនិយមចូលចិត្តតាមដានព័ត៌មានរបស់ថៃដែលបានផ្សាយបំផ្លើសក្នុងចេតនាមួលបង្កាច់កម្ពុជាត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំឆាប់លង់ជឿលើការផ្សាយរបស់ពួកគេ ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងជឿជាក់៕

ឯកឧត្តម ប៉ែន បូណា ៖ ពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយ ខុសពីជនជាតិថៃកំពុងបែកបាក់យ៉ាងខ្លាំង
ឯកឧត្តម ប៉ែន បូណា ៖ ពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយ ខុសពីជនជាតិថៃកំពុងបែកបាក់យ៉ាងខ្លាំង
ឯកឧត្តម ប៉ែន បូណា ៖ ពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយ ខុសពីជនជាតិថៃកំពុងបែកបាក់យ៉ាងខ្លាំង