វិទ្យុជាតិកម្ពុជា
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខលោកស្រី ស៊ឹម ណាំម៉ុន ភរិយា លោកព្រឹន្ទបាលទោ ម៉ែន វ៉ាន់ភារ៉ា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដែលកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺ។
នេះជាការចូលរួមការងារមនុស្សធម៌និងការជួយសង្រ្គោះប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ ជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅ និងមានបញ្ហាផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងជាពិសេសយកចិត្តទុកដាក់បំផុតរាល់សមាជិកអាវុធហត្ថរូបណា ដែលមានបញ្ហាសុខភាពឬរាល់បញ្ហាផ្សេងៗ។
នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកថវិកាចំនួន២ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករចំនួន២បាវ ,ទឹកបរិសុទ្ធសុទ្ធ២កេស,មី២កេស និងទឹកផ្លែឈើ២កេស៕