សម្តេចតេជោបញ្ជាក់ទៅទូតឆែកថា កម្ពុជានៅតែចង់ដោះស្រាយបញ្ហាព្រំដែនតាមយន្តការអន្តរជាតិ

Narith | ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៥

ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់  ឯកឧត្តម ទូតថា ទោះបីជាជម្លោះព្រំដែនកម្ពុជា-ថៃបានអូសបន្លាយជិត២ខែកន្លងមកក៏ដោយ ប៉ុន្តែគោលជំហររបស់កម្ពុជាមិនបោះបង់ចោលឡើយនូវយន្តការដោះស្រាយតាមតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
   ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបថា សម្តេចតេជោ បានរំលឹកពីការឈ្លានពានរបស់ទាហានមកលើទឹកដីកម្ពុជាកាលពីចុងខែឧសភា កន្លងមកដែលបានបណ្តាលឲ្យទាហានខ្មែរបាត់បង់ជីវិត ។ សម្តេចតេជោបន្តថា បន្ទាប់ពីនោះមក ថៃតែងតែធ្វើទុក្ខបុកម្នេញកម្ពុជាជាហូរហែ តាមរយៈបានបិទទ្វារព្រំដែនជាឯកតោភាគី គំរាមកាត់ផ្តាច់ការផ្តល់សេវាប្រព័ន្ធអ៊ីនធើណេត អគ្គិសនី ប្រេងឥន្ទនៈ ឧស្ម័ន ជាដើម ដែលនេះជាលេសមិនចង់ឡើងទៅតតាំងក្តីជាមួយកម្ពុជានៅតុលាការICJ។ 

អ្នកនាំពាក្យសង្កត់ធ្ងន់ថា  សំឡេង “អ្វីដែលកម្ពុជាចង់បាន សម្តេចតេជោបញ្ជាក់ថា គឺយើងចង់បានសន្តិភាព យើងមិនចង់ធ្វើសង្គ្រាមទេ ។ អ្វីដែលយើងចង់បានការដោះស្រាយដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគី និងតាមរយៈការដោះស្រាយបញ្ហាទៅតាមយន្តការច្បាប់អន្តរជាតិ ពោលគឺយកតំបន់ដែលមានជម្លោះទាំង៤(មុំបី ប្រសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី)ទៅកាន់តុលាការអន្តរជាតិICJ” ។ 

ជាមួយគ្នានេះ សម្តេចតេជោចង់ឃើញប្រទេសឆែកជួយធ្វើការជំរុញប្រទេសថៃដែលបង្កជម្លោះឥតស្រាកស្រាន្តជាមួយកម្ពុជាដោះស្រាយតាមយន្តការអន្តរជាតិ ដើម្បីជៀសវាងការបង្ហូរឈាមដាក់គ្នា ៕