ណែមត្រីផ្សារខ្ពបបាត់ដំបង មានរសជាតិឆ្ងាញ់រហូតទទួលស្គាល់និងគាំទ្រពីអតិថិជនគ្រប់ទិសទី

Narith | ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥

MC. ណែមត្រីផ្សារខ្ពបបាត់ដំបង ជាផលិតផលក្នុងស្រុក មានរសជាតិឆ្ងាញ់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង៣០ឆ្នាំមកហើយ ដោយសារការផលិតមានគុណភាព អនាម័យល្អ គិតគូរខ្ពស់សុវត្ថិភាពអ្នកទទួលទាន ថែមទាំងផ្តល់ឱកាសការងារដល់ពលរដ្ឋនៅជុំវិញនោះថែមទៀតផង។
 
  ក្នុងឱកាសនាំយកផលិតផលមកតាំងបង្ហាញ ក្នុងសិក្ខាសាលាផ្សព្វផ្សាយផលិតផល ភូមិមួយផលិតផលមួយ ផលិតផលជលផល របស់គម្រោង CAPFish និងចុះបញ្ជីផលិតផល ភូមិមួយផលិតផលមួយ ខេត្តសៀមរាប ឆ្នាំ២០២៥ លោកអ៊ឹង លី ម្ចាស់សិប្បកម្មណែមត្រីផ្សារខ្ពបបាត់ដំបង បានឱ្យដឹងថា សិប្បកម្មលោកបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ កាលដើមឡើយ ដំណើរការផលិតត្រូវប្រើប្រាស់បច្ចេកទេសបុរាណ គឺត្រូវបុកដោយត្បាល់ដៃ រហូតឈានមកប្រើប្រាស់ម៉ាស៊ីនដើម្បីសម្រួលការផលិតក្នុងពេលបច្ចុប្បន្ន។ លោកថា សិប្បកម្មលោកមានផលិតណែមផលិតចេញពីសាច់ត្រីច្រើនប្រភេទ ច្រើនរសជាតិ ដើម្បីលក់បំពេញតម្រូវការទីផ្សារ។ ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ណែមត្រីផ្សារខ្ពបបាត់ដំបង បានផលិតណែមមានរស់ជាតិឆ្ងាញ់ ធានាគុណភាពល្អ និងអនាម័យ មិនប៉ះពាល់សុខភាពអ្នកទទួលទានរហូតមានកេរ្តិ៍ឈ្មោះល្បីល្បាញមានការទទួលស្គាល់ពីអតិថិជនទាំងក្នុងខេត្ត និងក្រៅខេត្ត ដោយក្នុងមួយថ្ងៃសិប្បកម្មលោកមានលទ្ធភាពផលិតណែមត្រី បានចន្លោះពី១០០ទៅ១៥០គីឡូក្រាម ដើម្បីនាំចេញទៅកាន់ទីផ្សារ។
ទម្រាំកើតជាណែមយើងត្រូវទិញត្រីមកសិន យកមកភ្លើយបកស្បែក បកឆ្អឹង រួចយកមកលាង ក្លាសសេទុកមួយយប់ ទើបយើងយកមកធ្វើណែម។ អតិថិជនអាចទាក់ទងតាមលេខ០៨៧ ៩៥ ៩២ ៨៩ ឬអាចអញ្ជើញទៅទីតាំងដើម្បីបានឃើញការផលិតផ្ទាល់។ ណែមយើងមានណែមត្រី និងណែមត្រីលាយស្បែកជ្រូក មានរសជាតិហិរ  និងរសជាតិធម្មជាតិ មានវេចថង់ វេចស្លឹក និងដាក់ប្រអប់ តាមចំណូលចិត្តអតិថិជន។ការផលិតគុណភាពយើងគិតពីសុខភាពអ្នកទទួលទានជាចម្បង យើងមិនផ្តោតទៅលើប្រាក់ចំណេញពេកទេ។ 
ម្ចាស់សិប្បកម្មណែមត្រីផ្សារខ្ពបបាត់ដំបង បានសំណូមពរបងប្អូនប្រជាពលរដ្ឋ អតិថិជនទូទាំងប្រទេស សូមជួយគាំទ្រណែមត្រីផ្សារខ្ពបបាត់ដំបង ដែលជាផលិតផលក្នុងស្រុក ធានាគុណភាព និងអនាម័យល្អ ជាពិសេសសិប្បកម្មនេះ បានជួយឱ្យប្រជាពលរដ្ឋ និងអ្នកនេសាទអាចមានជីវភាពសមរម្យ មានការងារធ្វើដោយក្បែរៗផ្ទះដោយមិនចាំបាច់ចំណាកស្រុកជាដើម៕