ក្រុមសមាជិកាព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីឈ្វេងយល់អំពីតម្រូវការ បញ្ហាប្រឈម និងសំណូមពរនានារបស់ខេត្តកោះកុង

Narith | ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ១០ ០៧ ២០២៥

នៅសាលាខេត្តកោះកុង នាព្រឹកថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុង ដែលដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ។
ជំនួបពិភាក្សានេះធ្វើឡើង ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីតម្រូវការ បញ្ហាប្រឈម និងសំណូមពរនានារបស់ខេត្ត ព្រមទាំងនាំយកតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តកោះកុង មកជម្រាបជូនអាជ្ញាធរខេត្ត ដើម្បីពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ ក៏ដូចជាសេចក្តីត្រូវការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ។ 
នាឱកាសនោះដែរ លោកជំទាវ មាន សំអាន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ផ្ញើជូនអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុង
សូមជម្រាបជូនថា មុននឹងអញ្ជើញជួបពិភាក្សាជាមួយអាជ្ញាធរខេត្តកោះកុង ក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នៅភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ) ដើម្បីពិគ្រោះយោបល់ ស្វែងយល់អំពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ៕