សូមគោរពជម្រាបជូនថា នៅថ្ងៃសុក្រទី១១ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជំហានដំបូង»នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំFM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«គេថា ជំងឺគ្រុនឈាមមិនកើតឡើងតែនៅក្នុងរដូវវស្សាទេ!»។ តើប្រជាពលរដ្ឋងាយប្រឈមនឹងជំងឺតម្កាត់អ្វីខ្លះក្នុងរដូវវស្សានេះ? ចុះ«ជំងឺគ្រុនឈាម» វិញ មានស្ថានភាពយ៉ាងណាដែរក្នុងខែភ្លៀងនេះ? តើអ្វីទៅជាវិធានការបង្ការជំងឺគ្រុនឈាម និងយន្តការឆ្លេីយតបប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចគាំពារសុខុមាលភាពប្រជាជន? ឯកឧត្ដមវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សា និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងលោកវេជ្ជបណ្ឌិត លាង ឬទ្ធា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងជាប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់លោកអ្នកជុំវិញប្រធានបទនេះ។ ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ។
សូមអញ្ជើញលោកអ្នកនាងរង់ចាំតាមដានស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទីដោយមេត្រី!!!