វិទ្យុជាតិកម្ពុជា ឈួន សំអាត 11-07-2025
នៅរដ្ឋសភាបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញសភាយុជន ក្រោមអធិបតីភាព លោកជំទាវ Elsa Schack សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានៃបណ្តាញសភាយុវជន ។
បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានបន្តអញ្ជើញចូលរួមកិច្ចពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចដែលបានគ្រោងទុក ជាអាទិ៍រួមមាន ៖ សេចក្តីសម្រេចចិត្ត បន្ទាប់ពីរបាយការណ៍ស្តីពី កិច្ចប្រជុំនៅកេប៊ិច ប្រទេសកាណាដា , តួនាទីរបស់យុវជនក្នុងការអភិវឌ្ឍសង្គម ,កង្វល់របស់យុវជនប្រឈមមុខទៅនឹងការស្វែងរកការងារ សហគ្រិនភាពការប្រើប្រាស់បណ្តាញសង្គម និង បណ្តាញហ្រ្វង់កូហ្វូន បានពិភាក្សា និងលើបញ្ហាប្រឈមនៅក្នុងលំហហ្វ្រង់កូហ្វូន។
ចំណែកលោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំង បានអញ្ជើញចូលរួមមានមតិយោបល់ និងលើកឡើងពីតួនាទីរបស់យុវជន ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍ ក្នុងលំហហ្វ្រង់កូហ្វូនជាដើម៕