អនុប្រធានសភាប្រើភាសាបារាំង អញ្ជើញដឹកនាំប្រតិភូចូលរួមពិធីបើកផ្លូវការ នៃសម័យប្រជុំប្រចាំឆ្នាំ សភាប្រើភាសាបារាំង លើកទី៥០

Narith | ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត 11-07-2025
នៅវិមានលុចសំបួនៃព្រឹទ្ធសភាប្រទេសបារាំង ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមពិធីបើកផ្លូវការ នៃសម័យប្រជុំប្រចាំឆ្នាំសភាប្រើភាសាបារាំង លើកទី៥០ ក្រោមវត្តមាន ឯកឧត្តម Gérard LARCHER ប្រធានព្រឹទ្ធសភាបារាំង។ 
នាថ្ងៃដដែលនេះដែរ ឯកឧត្តម និងគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដោយបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅ ស្តីពី បញ្ហាប្រជាធិបតេយ្យ ក៏ដូចជាបញ្ហាប្រឈមរួមដែលបណ្តាប្រទេសជាសមាជិកនៃសភាប្រើភាសាបារាំងបាននឹងកំពុងជួបប្រទះជាពិសេសស្ថានភាពនយោបាយនៅក្នុងទ្វីបអាហ្រ្វិក។ 
ជាមួយគ្នានេះ  ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយ    ឯកឧត្តម Vincent ÉBLÉ សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា និងឡាវ និងឯកឧត្តម Gérard LARCHER ប្រធានព្រឹទ្ធសភាបារាំងផងដែរ៕