អភិបាលខេត្តស្ទឹងត្រែង ណែនាំឱអ្នកពាក់ព័ន្ធចូលរួមថែទាំកូនឈើបានដាំហើយ ដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ

Narith | ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿន (១១ កក្កដា ២០២៥)
ខេត្តស្ទឹងត្រែង- កូនឈើចំនូន០៨ប្រភេទ រួមមាន ឈើបេង គ្រញូង ធ្នង់ គកី កកោះ ក្ងោក ព្រីង ស្តៅ សរុបចំនួនជាង២៨ម៉ឺនដើម បានរៀបចំដាំនិងចែកជូនតាមសាលារៀន វត្តអារាម មន្ទីរស្ថាប័ន អង្គភាពនិងប្រជាពលរដ្ឋ ដើម្បីបង្កើនគម្របបៃតងផ្តល់ជាម្លប់និងជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ។
ក្នុងពិធីបុណ្យរុក្ខទិវា០៩កក្កដា ខេត្តស្ទឹងត្រែងបានធ្វើឡើងនៅវិទ្យាល័យព្រះគោភូមិឃុំថាឡាស្រុកថាឡាបរិវ៉ាត់ នាថ្ងៃទី១១កក្កដាឆ្នាំ២០២៥នេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តមានប្រសាន៍ថា៖ ពេលដាំកូនឈើនេះហើយ  អ្នកពាក់ព័ន្ធទាំងអស់ត្រូវនាំគ្នាមើលថែរ ឱ្យលូតលាស់បានល្អ ជាពិសេស អ្នកចិញ្ចឹមគោក្របី កុំលែងឱ្យដើរមកស៊ីផ្តេសផ្តាស អាចប៉ះពៀរទៅលើកូនឈើផង និងទៅស៊ីដំណាំប្រជាពលរដ្ឋក្នុងភូមិផង ។ ឯកឧត្តមមានប្រសាសន៍បន្តថា៖ សកម្មភាពដាំកូនឈើទាំងនេះ ពិតជាមានសារៈសំខាន់បានផ្តល់ប្រយោជន៍ក្នុងការបង្កើនភាពបៃតង  ផ្តល់ជាម្លប់ បង្កើនសោភ័ណភាពស្រស់ស្អាត ដូចនេះត្រូវរួមគ្នាដាំដើមឈើ ហើយអាជ្ញាធរពាក់ព័ន្ធបង្កើនការទប់ស្កាត់បទល្មើសផងដែរ។
«អីចឹងសូមឱ្យសិស្សានុសិស្ស យុវជនទាំងអស់  រួមគ្នាដាំដើមឈើហើយអាជ្ញាធរដែនដីទាំងអស់ រួមគ្នាប្រឆាំង ទប់ស្កាត់បទល្មើស កាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីធ្លី នៅក្នុងមូលដ្ឋានខេត្តរបស់យើង» ។  
   លោកទុំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ការងារបង្ការទប់ស្កាត់និងបង្ក្រាបនេះមន្ទីរបានបង្កើតសហគមន៍ព្រៃឈើ បានចំនួន២១សហគមន៍ដែលមានផ្ទៃដីសរុប៣៧ .៤១៨ហិកតា និងមានប្រជាពលរដ្ឋចូលរួមចំនួន១៦.៨៦២នាក់ ។លោកបន្តថា៖ សហគមន៍ព្រៃឈើទាំងនេះ មាននៅក្នុងភូមិចំនួន៤៤ ស្មើ១៦ឃុំ និងនៅក្នុងស្រុកចំនួន៤ មានស្រុក ថាឡាបរិវ៉ាត់ សៀមបូក សេសាន និងស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីបង្កើនការអភិក្សគម្រប់ព្រៃឈើបៃតងនៅក្នុងខេត្ត។
 ទន្ទឹមនឹងនេះមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើរួមជាមួយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រាប់អាវុធ និងសហគមន៍ព្រៃឈើ បានបន្តជាប់ជាប្រចាំធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ព្រៃឈើគ្រប់ប្រភេទ ដើម្បីការពារនិងអភិរក្សព្រៃឈើសម្រាប់បងប្អូនកូនក្មួយ ជំនាន់ក្រោយៗទៀត។
លោក អម លេង តំណាងឱ្យប្រជាពលរដ្ឋមកចូលរួមដាំកូនឈើនេះ បានចាត់ទុកថា៖ កិច្ចការងារនេះ អាជ្ញាធរពិតជាបានយកចិត្តទុកដាក់ ក្នុងការបង្កើនភាពបៃតងថ្មីបែបធម្មជាតិ  ហើយកូនឈើដែលបាននាំគ្នាដាំនេះ បងប្អូនប្រជាពលរដ្ឋយើង និងរួមគ្នាថែរក្សាឱ្យបានលូតសាស់បានល្អ ទាំងឈើហូបផ្លែ  ទាំងឈើប្រណិត ដើម្បីផ្តល់ជាម្លប់និងជាទីជម្រកសម្រាប់ដល់មនុស្សនិងសត្វផងដែរ។
   សូមបញ្ជាក់ថា ៖ នៅឆ្នាំ២០២៥នេះ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បាននាំយកកូនឈើចំនួន២៨៦០០ដើម មកដាំក្នុងនោះមានកូនឈើក្រញូង១៣.០០០ដើម -បេង៥.០០០ដើម-ក្ងោក២.០០០ដើម ធ្នង់១.៥០០ដើម-គគី១០០ដើម -កកោះ៤០០ដើម - ព្រីង៦០០ដើម- និងស្តៅ១.០០០ដើម ៕