VINCI Airports ត្រូវបានជ្រើសរើសឱ្យធ្វើប្រតិបត្តិការសេវាកម្ម នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

Narith | ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ១១ ០៧ ២០២៥

ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានសម្រេចជ្រើសរើសក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីនៅបារាំង VINCI ដើម្បីដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ នាពេលខាងមុខ។ 
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីរសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥ ដោយលោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល CAIC និង លោក Nicolas Notebaert ប្រធានក្រុមហ៊ុន Cambodia Airports។

អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងអភិវឌ្ឍដោយ CAIC ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍទីក្រុងដ៏ធំមួយរបស់កម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ។ 
លោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ មានប្រសាសន៍ថា  តាមរយៈការជ្រើសរើស VINCI ឱ្យធ្វើប្រតិបត្តិការសេវាកម្មអាកាសយានដ្ឋានសំខាន់ៗ  គឺដើម្បីប្តេជ្ញាបន្តធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា តាមរយៈគម្រោងដែលស្របតាមស្តង់ដាអន្តរជាតិ។ ចក្ខុវិស័យរបស់យើងគឺបន្តពង្រីក TIA ក្នុងទសវត្សរ៍ខាងមុខ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការតភ្ជាប់ក្នុងតំបន់។
អាកាសយានដ្ឋានអន្តរជាតិតេជោ តំណាងឱ្យជំហានបន្ទាប់ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អូស៊ីអាយស៊ី និង «CAIC» ក្នុងការដាក់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់ការវិនិយោគ ការធ្វើដំណើរ និងពាណិជ្ជកម្ម។
លោកអ្នក ឧកញ៉ា បន្តថាដោយមានវត្តមានជាង ៣ ទសវត្សរ៍ក្នុងប្រទេសកម្ពុជា VINCI Airports ដែលបានចាប់ផ្តើមប្រតិបត្តិការព្រលានយន្តហោះក្នុងឆ្នាំ១៩៩៥ និងបច្ចុប្បន្នកំពុងដំណើរការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានជ្រើសរើសឱ្យបន្តតួនាទីរបស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិតេជោ គាំទ្រដោយផលប័ត្រព្រលានយន្តហោះជាង ៧០ នៅក្នុង១៣ប្រទេសផ្សេងៗ។ 
លោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports បានមានប្រសាសន៍ថា៖ យើងកំពុងបន្តការប្តេជ្ញាចិត្តជាមួយនឹងឧត្តមភាពនៃអាកាសយានដ្ឋាន និងដើម្បីអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជាបន្ថែមទៀត។ លោកទន្ទឹងរង់ចាំភាពជាដៃគូ ជាមួយ CAIC នៅពេលដែលយើងទាំងពីរចែករំលែកចក្ខុវិស័យរួម ក្នុងការបម្រើប្រទេសនិងបនរជាជន ដោយបង្កើតតម្លៃនិងឱកាសក្នុងការពង្រីកជំហររបស់ប្រទេសកម្ពុជា។
 ជាមួយគ្នានោះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ អាកាសចរណ៍ស៊ីវិល និងជាអ្នកនាំពាក្យបានមានប្រសាសន៍ឱ្យដឹងថា នេះមិនមែនជាការចៃដន្យនោះទេ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងច្បាស់លាស់ ក្នុងការសម្រេចជ្រើសរើសក្រុមហ៊ុនប្រតិបត្តិការមួយនេះ ដើម្បីបន្តធ្វើការងាររបស់ខ្លួនលើអាកាសយានដ្ឋានថ្មីនេះ។ ឯកឧត្តមបានបញ្ជាក់ថា VINCI បានប្រតិបត្តិការក្នុងវិស័យនេះជាង៣០ឆ្នាំមកហើយ ពោលគឺមាន សមត្ថភាព ធនធាន និងបទពិសោធគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកដំណើរការ និងស្វាគមន៍អ្នកដំណើរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ បច្ចុប្បន្នកំពុងត្រូវបានរៀបចំឡើងជាមួយនឹងការគិតអំពីអ្នកធ្វើដំណើរ។ ស្ថានីយដំណើរនេះនឹងមានកន្លែងបើកចំហ ធំទូលាយ និងសេវាកម្មជាច្រើន ដែលផ្តល់បទពិសោធអាកាសយានដ្ឋានប្រកបដោយផាសុកភាព និងប្រសិទ្ធភាព៕