វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១១ ៧ ២០២៥
អន្តរជាតិ៖ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិនបានប្រាប់លោក សឺជី ឡៅរ៉ូវ Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្ពោះទៅមុខជាមួយនឹងកិច្ចព្រមព្រៀងកម្រិតកំពូលជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក វ៉ាង យី បានបន្តថា "ទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំរបស់យើងដើរតួនាទីឈានមុខគេក្នុងការធានាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងចិន-រុស្ស៊ី ទោះបីជាមានការចលាចលជាសកលដែលមិនធ្លាប់មានពីមុនមក។ ខ្ញុំត្រៀមខ្លួនជាមួយអ្នក ដើម្បីខិតខំប្រឹងប្រែងដើម្បីអនុវត្តនៃកិច្ចព្រមព្រៀងទាំងអស់នៅកម្រិតខ្ពស់បំផុតក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការការពារផលប្រយោជន៍ក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍន៍"។ លោកបានបន្ថែមថា "ជារួម សន្តិភាព និងស្ថិរភាពនៅតែមាន។ ប្រទេសចិន និងរុស្ស៊ី ក្នុងនាមជាដៃគូដ៏សំខាន់ក្នុងអាស៊ាន គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនៅលើវេទិកាអាស៊ីបូព៌ា គាំទ្ររចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលផ្តោតលើអាស៊ាន ធានាការអភិវឌ្ឍនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាសន្តិសុខក្នុងតំបន់អាស៊ាន (ARF) ឱ្យកាន់តែស៊ីជម្រៅក្នុងទិសដៅកិច្ចសហប្រតិបត្តិការទាំងនេះឱ្យទៅជាកត្តាជំរុញដ៏មានឥទ្ធិពលនៃការអភិវឌ្ឍន៍សកលលោក"៕