ចំនួនបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ បានកើនឡើងដល់ ១២នាក់

Narith | ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១១ ៧ ២០២៥

អន្តរជាតិ៖ មន្ត្រីប្រព័ន្ធផ្សព្វផ្សាយរបស់កងកម្លាំងយោធាអ៊ីរ៉ង់បានរាយការណ៍ថា នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ យ៉ាងហោចណាស់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ចំនួន ១២នាក់ត្រូវបានសម្លាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ បើតាមទីភ្នាក់ងារសារព័ត៌មាន IRNA បានឱ្យដឹងថា "ចំនួនអ្នកស្លាប់ក្នុងចំណោមអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយបានកើនឡើងដល់ ១២ នាក់បន្ទាប់ពីការកំណត់អត្តសញ្ញាណសាកសពបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន ២ នាក់ទៀតដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយោធាអ៊ីស្រាអែល។ ពេលនេះអង្គការរបស់យើងកំពុងអំពាវនាវឱ្យអាជ្ញាធរអន្តរជាតិនាំយកឃាតករមកកាត់ទោស"។ កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ មិនដល់ ២៤ម៉ោងផង ទីក្រុងតេអេរ៉ង់បានឆ្លើយតបជាមួយនឹងការវាយប្រហារសងសឹកវិញ។ ប្រាំបួនថ្ងៃកន្លងមកគឺនៅថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាម៉េរិកបានចូលរួមក្នុងការវាយប្រហារនេះ ដោយយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិកបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួនបី។ នៅល្ងាចបន្ទាប់ ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក ដែលមានទីតាំងនៅប្រទេសកាតា។ បើតាមអាជ្ញាធរអាម៉េរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឱ្យកត់សម្គាល់នោះទេ ក្រោយមកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ទាំងស្រុង ដែលចូលជាធរមាននៅថ្ងៃទី២៤ ខែមិថុនា។ យោងតាមទិន្នន័យផ្លូវការ ប្រជាជនអ៊ីរ៉ង់សរុបចំនួន ១,០៦០ នាក់បានស្លាប់នៅក្នុងជម្លោះនេះ៕