ម៉ាឡេស៊ី អំពាវនាវឱ្យសមាជិកអាស៊ានឆ្លើយតបជាសមូហភាពចំពោះពន្ធគយរបស់អាម៉េរិក

Narith | ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១១ ៧ ២០២៥

អន្តរជាតិ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានអំពាវនាវឱ្យអាស៊ានចេញការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមទាក់ទងនឹងពន្ធដារ ដោយលើកឡើងពីផលប៉ះពាល់នៃសកម្មភាពពាណិជ្ជកម្មឯកតោភាគីរបស់សហរដ្ឋអាម៉េរិកទៅលើសេដ្ឋកិច្ចក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ (AMM) នៅទីក្រុងគូឡាឡាំពួរ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ពន្ធគយ ការរឹតបន្តឹងការនាំចេញ និងរបាំងវិនិយោគបានក្លាយទៅជាឧបករណ៍ដ៏មុតស្រួចនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ គួរបញ្ជាក់ថា នៅក្រោមពន្ធដារដែលបានប្រកាសដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមេសា ប្រទេសអាស៊ានប្រឈមមុខនឹងពន្ធចាប់ពី ១០% ដល់ ៤៩%។ ប្រទេសចំនួនបី បានកាត់បន្ថយអត្រាពន្ធដោយកម្ពុជា ពី ៤៩% មក ៣៦% ឡាវ ពី ៤៨% មក ៤០% និង មីយ៉ាន់ម៉ា ពី ៤៤% មកត្រឹម៤០%។ ទន្ទឹមនឹងនេះ ពន្ធរបស់ប្រទេសថៃនៅតែមាន ៣៦% និងឥណ្ឌូនេស៊ី ៣២% ចំណែកអត្រាពន្ធរបស់ម៉ាឡេស៊ីត្រូវបានដំឡើងពី ២៤% ទៅ ២៥%។ វៀតណាមត្រូវបានគេដកចេញពីការប្រកាសចុងក្រោយ ព្រោះបានឈានដល់កិច្ចព្រមព្រៀងមុនជាមួយទីក្រុងវ៉ាស៊ីនតោន៕