ពិធីលែងកូនត្រី និងត្រីមេពូជជាង ៣៥,០០០ក្បាល នៅខេត្តព្រះវិហារ

Narith | ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីលែងកូនត្រី និងត្រីមេពូជប្រមាណជាង ១០០គីឡូក្រាម ស្មើនិងប្រមាណជាង ៣៥,០០០ក្បាល ចូលទៅក្នុងស្រះធម្មជាតិ ដើម្បីបង្កើនធនធានជលផលឡើងវិញ។

វិធីនេះធ្វើឡើង ដើម្បីអបអរសាទរ «ទិវាមច្ឆាជាតិ ០១កក្កដា» ដែលស្ថិតនៅក្នុងបរិវេណវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។
ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលព្រះវិហារ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធទិវាមច្ឆជាតិ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋ និងប្រជានេសាទមូលដ្ឋាន ចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។
 តាមរយៈរបាយការណ៍របស់ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារបានកត់សម្គាល់ថា ការលែងកូនត្រីនិងពូជមេត្រីនេះគឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវលទ្ធផល ដ៏ល្អប្រសើរនៃការគ្រប់គ្រង និងការអភិរក្សធនធានជលផល ធម្មជាតិ អំពីសារៈប្រយោជន៍ នៃការប្រារព្ធទិវាមច្ឆាជាតិនេះ ជាពិសេសគឺ លទ្ធផលការងារសម្រេចបានជាច្រើនគួរជាទីកត់សម្គាល់។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធានការ ដូចជាត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុតបន្ថែមទៀត ចំពោះការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ដើម្បីបង្កើនផលត្រី សំដៅរួមចំណែករក្សាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាព រវាងការអភិរក្ស និងការអភិវឌ្ឍន៍ ជាពិសេសសុំឱ្យបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ចូលរួមការពារមេពូជត្រី និងកូនត្រី ដែលលែងក្នុងឱកាសនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស និងបន្តពូជកើនឡើងសម្រាប់កូនចៅយើងជំនាន់ ក្រោយៗទៀត៕