វត្តដំណាក់ ខេត្តសៀមរាបបានប្រារព្ធពិធីដង្ហែអាសាឍបូជា និងចូលព្រះវស្សា ទៅតាមទំនៀមទម្លាប់ព្រះពុទ្ឋសាសនា

Narith | ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ 2025

ខេត្តសៀមរាប-លោក យូ វង្ស(១១ ០៧ ២០២៥)
កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ព្រះគ្រូចៅអធិការវត្តដំណាក់ ក្រុងសៀមរាប  រួមជាមួយ ពុទ្ធបរិស័ទ បានប្រារព្ធពិធីបុណ្យអាសាឍបូជា និងថ្ងៃចូលព្រះវស្សា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំង៥របស់ព្រះពុទ្ធ ដោយមានការរៀបចំជាក្បួនដើរដង្ហែបុណ្យអាសាឍបូជា តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប និងបូជាផ្កាកម្រងទៀនធូប ព្រមទាំងប្រគេនទៀនព្រះវស្សា និងគ្រឿងបរិក្ខាផ្សេងៗ និងបាននិមន្តដើរប្រទក្សិណព្រះគន្ឋកុដិ ៣ជុំជាមុន ទើបនាំទៀនចូលទៅ វេរទៀនវស្សា។
មហាឧបាសិកា ង៉ែត វណ្ណដារ៉ា ពុទ្ឋសាសនូបត្ថម្ភវត្តដំណាក់ មានប្រសាសន៍ថា អាសាឍបូជាយើងតែងតែប្រារព្ឋធ្វើជារៀងរាល់ឆ្នាំជាមួយនឹងថ្ងៃចូលព្រះវស្សាទៅតាមលំអានព្រះពុទ្ឋសាសនា តែនេះជាលើកដំបូងសម្រាប់វត្តដំណាក់បានមូលមតិឯកភាពឱ្យមានពិធីដើរដង្ហែតាមដងផ្លូវដូចគ្នាទៅនឹងពិធីបុណ្យមាឃបូជា ពិសាខបូជាដែរ គឺមានព្រឹត្តការណ៍សំខាន់ៗផ្សេងៗពីគ្នា។មហាឧបាសិកា ង៉ែត វណ្ណដារ៉ា បន្តថា៖ ការរៀបចំដង្ហែរបុណ្យអាសាឍបូជានាពេលនេះឡើង គឺចង់បង្ហាញអំពីទឹកចិត្តគោរពជឿព្រះពុទ្ឋសាសនា និងជាគំរូល្អ ដល់ពុទ្ធបរិស័ទទាំងអស់ ដែលជាអ្នកស្រឡាញ់ព្រះពុទ្ធ សាសនា ដើម្បីញ៉ាំងសទ្ឋាលើកកម្ពស់គុណតម្លៃសាសនាព្រះពុទ្ធឱ្យបានរីកចម្រើនខ្លាំងក្លាស្ថិតស្ថេរយូរលង់ថែមទៀត សំដៅធ្វើការអភិរក្ស តាមលំអានពីដូនតាខ្មែរបន្សល់ទុកមក សម្រាប់ជាគំរូល្អ ដល់កូនចៅគ្រប់ៗជំនាន់របស់យើងរៀនសូត្រ និងយល់ច្បាស់អំពីគុណតម្លៃ នៃព្រះពុទ្ឋសាសនា៕