សៀមរាប-ធន់ ពូថេ (១២ ០៧ ២០២៥)
សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (Asia Media Summit - AMS) លើកទី២០ នៅខេត្តសៀមរាបនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងឱកាសអញ្ជើញពិនិត្យមើលទីតាំងដើម្បីរៀបចំបើកកិច្ចប្រជុំនោះគណៈកម្មការដឹកនាំដោយក្រសួងព័ត៌មាននិងស្ថាប័នដៃគូបានជួបពិភាក្សាយ៉ាងល្អិតល្អន់និងអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមទទួលគណៈប្រតិភូមកពីប្រទេសនានាលើពិភពលោកដើម្បីធានាដល់ដំណើរការរៀបចំសន្និសីទកំពូលនេះដំណើរការប្រកបដោយរលូន។
សូមជម្រាបជូនថានៅក្នុងសន្និសី
ទ កំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី 20 ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាបចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 24 ខែកក្កដាខាងមុខនេះមានវាគ្មិនសំខាន់ៗនិងដៃគូសហការប្រមាណ 700នាក់មកពីប្រទេសចំនួន 50 នឹងចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។នៅក្នុងឱកាសនោះដែរក្រុមការងារគណៈកម្មការក៏មានរៀបចំជូនដំណើរគណៈប្រតិភូកម្សាន្តនៅតាមតំបន់រមណីយដ្ឋានមួយចំនួននិងមានការចូលរួមដាំកូនឈើ ដែលនឹងរៀបចំឡើងនៅព្រលានយន្តហោះ៕