ពិធីបុណ្យផ្កាយ ឬ តាណាបាតា ជាបុណ្យប្រពៃណីដែលជនជាតិជប៉ុនជឿថា ស័ក្កិសិទ្ធិសុំអ្វីបានសម្រេចដូចបំណង

Narith | ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ១២.៧.២០២៥ 

ភ្នំពេញ÷ ជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុនក៏ដូចជានៅប្រទេសកម្ពុជា ស្ថានទូតជប៉ុនប្រចាំកម្ពុជា តែងតែសហការរៀបចំប្រារព្ធពិធីបុណ្យផ្កាយ ឬតាណាបាតា ដែលពួកគេមានជំនឿថា បំណងប្រាថ្នារបស់ពួកគេ នឹងបានសម្រេច ប្រសិនបើពួកគេសរសេរបំណងប្រាថ្នារបស់ខ្លួននៅលើក្រដាសពណ៌ ហើយចងព្យួរទៅនឹងមែកឫស្សីជាមួយគ្រឿងលម្អនៃតាណាបាតាជាច្រើន។
លោក ណាហ្គាសិ កេនស៊ូកិ ឧបទូត និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងនៅល្ងាចថ្ងៃទី ១១ ខែកក្កដា ថា "ពិធីបុណ្យផ្កាយ ឬ តាណាបាតា គឺជាកម្មវិធី វប្បធម៌ប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំ។ នៅថ្ងៃតាណាបាតា ដែល ប្រជាជនជប៉ុនជឿថា បំណង ប្រាថ្នា របស់ពួកគេ នឹងបានសម្រេច ប្រសិនបើពួកគេសរសេរបំណងប្រាថ្នារបស់ខ្លួននៅលើក្រដាសពណ៌ ហើយចងព្យួរទៅនឹងមែកឫស្សីជាមួយគ្រឿងលម្អនៃតាណាបាតាជាច្រើន។
នៅកម្ពុជា ពិធីបុណ្យផ្កាយឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញ រួមជាមួយស្ថានទូតជប៉ុន។ គោលបំណងក្នុងការរៀបចំពិធីបុណ្យនេះ គឺចង់បង្ហាញវប្បធម៌ប្រពៃណីបុណ្យតាណាបាតាទៅកាន់ប្រជាជនកម្ពុជា និងដើម្បីកសាង និងជំរុញទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា។
លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរនោះទេ ប៉ុន្តែគឺស្ថានផ្សារភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ហើយក៏ជានិមិត្តសញ្ញា ដែលកើតចេញពីចំណងនៃក្តីស្រឡាញ់ សន្តិភាព និង ការគោរពវប្បធម៌គ្នាទៅវិញទៅមក។ វាគឺជាផ្សព្វផ្សាយតម្លៃរួមដែលបង្រួបបង្រួមប្រជាជនយើង។ ជាមួយនឹងការបង្កើនទំនាក់ទំនងនៃប្រជាជាតិរបស់យើងទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយចាប់ផ្តើមជំពូកថ្មីដ៏ជោគជ័យមួយ ដែលពោរពេញទៅដោយឱកាស ការរីកចម្រើនរួមគ្នា និងមិត្តភាពដ៏យូរអង្វែង។
ចំណែក ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាក៏បានមានប្រសាសន៍ផងដែរថា  ពិធីនេះមិនត្រឹមតែចង់បង្ហាញពីវប្បធម៌ប្រពៃណីបុណ្យផ្កាយ ឬតាណាបាតជប៉ុនមកកាន់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កឱកាសនៃការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមយុវជននៃប្រទេសទាំងពីរដើម្បីស្វែងយល់ពីលក្ខណៈពិសេសនៃវប្បធម៌ប្រទេសជាតិនីមួយៗ និងជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ តាមរយៈការសម្តែងវប្បធម៌រួមគ្នារ។ 
  សូមបញ្ជាក់ថា  នៅក្នុងពិធីបុណ្យផ្កាយនេះ មានកម្មវិធីវប្បធម៌ជាច្រើន ដែលក្នុងនោះរួមមាន ការសម្តែង ស្យាមិសេន ការប្រឡងចម្រៀងភាសាជប៉ុន ហៅថា ណូដូជីម៉ាន់ រួមទាំងសិក្ខាសាលាអប់រំនានា៕