ឯកឧត្តមឃួង ស្រេង ៖ការអភិវឌ្ឍ និងការពង្រឹងសន្តិសុខនៅមូលដ្ឋានគឺជារឿងចាំបាច់

Narith | ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា 

    ឯកឧត្តមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានថ្លែងក្នុងជំនួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះថា  ការអភិវឌ្ឍ និងការពង្រឹងសន្តិសុខនៅមូលដ្ឋានជារឿងចាំបាច់ ទាំងអ្នកមានទាំងអ្នកក្រគឺត្រូវសន្តិសុខសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចប្រកបរបរចិញ្ចឹមជីវិត។
   ឯកឧត្តមឃួង ស្រេង ថ្លែងថា អាជ្ញាធរនៅថ្នាក់មូលដ្ឋានត្រូវយល់ឱ្យច្បាស់ពីភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្ដមមិនចង់ឮពាក្យថា អត្តសញ្ញាណប័ណ្ណ ឬលិខិតស្នាមផ្សេងៗរបស់ប្រជាពលរដ្ឋ ខុសនេះខុសនោះធ្វើមិនចេះត្រូវ។ឯកឧត្តមបន្តថា៖ដល់ម៉ោងនេះហើយល្មមឈប់ខុសទៀតទៅកុំឱ្យប្រជាពលរដ្ឋវាយតម្លៃថាអាជ្ញាធរទាល់តែឱ្យលុយ ទើបមិនខុស។ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋមន្ត្រីសង្កាត់ មន្ត្រីខណ្ឌ នគរបាលប៉ុស្តិ៍ ត្រូវប្រែក្លាយសកម្មភាពរបស់អស់លោក លោកស្រីឱ្យទៅជាឧត្តមភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តមឃួង ស្រេង ក៏បានអញ្ជើញទៅជួប សំណេះសំណាលជាមួយសមាជិកសមាជិកា សកម្មជនគណបក្សប្រជាជនកម្ពុជានៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យផងដែរ ដើម្បីស្តាប់ពីលទ្ធផលការងារ សំណូមពរ ការលំបាកនៅតាមភូមិ នីមួយៗក៏ដូចការអភិវឌ្ឍសង្កាត់ដែលយើងទាំងអស់គ្នាខិតខំបន្តអភិវឌ្ឍន៍មូលដ្ឋានបានល្អប្រសើរ និងរួមគ្នាឈានឆ្ពោះទៅឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់ ។  ឯកឧត្តមបានផ្តាំផ្ញើដល់ សមាជិកសមាជិកាទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងនៅក្នុងការងារ បើគ្មានសាមគ្គីភាពគ្នាទេយើងបំពេញការងារមិនទទួលបានជោគជ័យនោះដែរ៕