ឯកឧត្តម វ៉ី សំណាង "ការដាំដើមឈើ គឺជាការដាំក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ"

Narith | ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ 2025

តាកែវ-សុវណ្ណា (១២ ០៧ ២០២៥)

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ពីសារៈសំខាន់នៃពិធីរុក្ខទិវា ក៏ដូចជាការដាំកូនឈើ ដើម្បីជាប្រយោជន៍ដល់បរិស្ថាន និងសង្គមជាតិ ពិសេសសម្រាប់មនុស្សជំនាន់ក្រោយ។ 
ថ្លែងក្នុងឱកាសអញ្ជើញចូលរួម អបអរសាទរពិធី រុក្ខទិវា ៩កក្កដា ជាមួយនឹងការដាំកូនឈើ ចំនួន ៧១១ដើម នៅបរិវេណភ្នំដា ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបានមានប្រសាសន៍ថា   «យើងត្រូវរួមគ្នាថែរក្សា និងបង្កើនគម្របព្រៃឈើ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បង្កើតបរិយាកាសបរិសុទ្ធ និងរក្សាបាននូវជីវៈចម្រុះ។ ការដាំដើមឈើ គឺជាការដាំក្តីសង្ឃឹម ការដាំអនាគតបៃតងសម្រាប់កូនចៅយើង។
ឯកឧត្ដម  បន្តថា ការចូលរួមដាំកូនឈើចំនួន ៧១១ដើម នៅបរិវេណប្រាសាទភ្នំដានេះ ក្នុងគោលបំណងចូលរួម ថែរក្សាសម្បត្តិធនធានធម្មជាតិប្រវត្តិសាស្រ្ត និងបំផុសលើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនាទីតាំងប្រវត្តិសាស្រ្ត ដែលជាដើមកំណើតនគរគោកធ្លក នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសកម្មភាពដាំដុះ និងថែរក្សាដើមឈើឱ្យបានផុសផុល ដើម្បីជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕