រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជី "បូជនីយដ្ឋានចងចាំ នៃកម្ពុជា" ជាសម្បត្តិបេតិកភណ្ឌពិភពលោក

Narith | ថ្ងៃទី 13 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា​

ដើម្បីអបអរសាទរជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យ ប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលអង្គការយូណេស្កូ បានសម្រេចចុះបញ្ជី "បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ជាសម្បត្តិ បេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំ ពិធីអបអរសាទរដ៏មហោឡាឫក ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងយុវនារីយ៉ាងច្រេីនកុះករ នៅបរិវេណសួនច្បារមុខសាលាខេត្តព្រះវិហារ ពោរពេញដោយបរិយាកាសរីករាយ រំលេចដោយ សំឡេងទូងស្គរ អបអរសាទរយ៉ាងទ្រហឹងអឺងកង ដែលជានិមិត្តរូបនៃសន្តិភាព និងការផ្សះផ្សាជាតិ ដែលកម្ពុជាទទួលបាន។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងនូវអំណរសាទរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងសម្រេចបាននូវស្នាដៃជា  ប្រវត្តិសាស្ត្រនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការចុះបញ្ជី "បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម  មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមិនត្រឹមតែជា មោទនភាពជាតិ ដ៏ធំធេង ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់ដ៏សំខាន់ពីសហគមន៍អន្តរជាតិ ចំពោះការលះបង់ និងការ ឈឺចាប់ដែលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាការរំលឹកដល់មនុស្សជំនាន់ក្រោយអំពី សារៈសំខាន់ នៃសន្តិភាព និងការផ្សះផ្សាជាតិ។ យើងត្រូវចងចាំជានិច្ចថា សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃ គឺបានមកដោយលំបាក និងការលះបង់ដ៏ធំធេង ហើយការចងចាំនូវអតីតកាលដ៏ឈឺចាប់ គឺដើម្បីធានាថា សោកនាដកម្មបែបនេះនឹងមិនកើតឡើងជាថ្មីម្តងទៀតឡើយ។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ទាំងអស់ ជួយផ្សព្វផ្សាយនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះឱ្យបានទូលំទូលាយ នៃការចុះបញ្ជី បូជនីយដ្ឋានចងចាំ នៃកម្ពុជា ដើម្បីបម្រើជាមេរៀនដ៏សំខាន់មួយសម្រាប់មនុស្សជាតិទាំងមូល អំពីផលវិបាកនៃការស្អប់ខ្ពើម និងសារៈសំខាន់នៃសាមគ្គីភាព និងការអភ័យទោស ព្រមទាំងយល់ដឹងអំពី អតីតកាល ពង្រឹងស្មារតីសន្តិភាព និងការរួបរួមរបស់យើងសម្រាប់ពេលអនាគត។
សូមបញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករួមមាន៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១), មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (វាលពិឃាត) និងអតីតមន្ទីរឃុំឃាំង ម-១៣ (នៅខេត្តកំពង់ស្ពឺ/កំពង់ឆ្នាំង) ។  ទីតាំងទាំងបីនេះតំណាងឱ្យដំណាក់កាលផ្សេងៗគ្នានៃប្រព័ន្ធគាបសង្កត់របស់ខ្មែរក្រហម ហើយឥឡូវនេះ ត្រូវបានផ្លាស់ប្តូរទៅជាទីកន្លែងសម្រាប់រំលឹកដល់ជនរងគ្រោះ ការឆ្លុះបញ្ចាំងពីអតីតកាល និងការលើក កម្ពស់ការសិក្សា ដើម្បីលើកទឹកចិត្តដល់ការរស់នៅជាមួយគ្នាដោយសន្តិភាព និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ទប់ស្កាត់អំពើឃោរឃៅបែបនេះនាពេលអនាគត៕