ព័ត៌មានខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំបូកសរុបលទ្ធផលសកម្មភាពការងារ គណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង ប្រចាំឆមាសទី១ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ហ៊ីង ភ័ព្វមិនា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាក្រុងកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថាៈ នៅក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំ សមាជិកគណបក្ស ប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង គ្រប់លំដាប់ថ្នាក់បានអនុវត្ត និង បំពេញនូវតួនាទីស្នូលរបស់ខ្លួន ក្រៅពីនេះ បានចុះជួបសាកសួរសុខទុក្ខផ្ទាល់ដល់សមាជិកគណបក្ស ដោយបានពង្រឹងនូវកិច្ចសហការ ក្តាប់នូវ សភាពការណ៍តាមមូលដ្ឋាន ដោយពង្រឹងបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ។ បន្តគ្រប់គ្រង សមាជិកបក្ស និងពង្រីកសមាជិកគណបក្សថ្មីបានគ្រប់មូលដ្ឋាន សំដៅធានាច្បាប់យកប្រៀបខ្លាំង ប្រៀបឈ្នះ ក្នុងពេលបោះឆ្នោត ផ្តល់តួនាទីជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេស ឲ្យបានគ្រប់ៗអាណត្តិជារៀងរហូត ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានសំដែងនូវកាវាយតម្លៃខ្ពស់ចំពោះ លទ្ធផល សកម្មភាពការងារ របស់ថ្នាក់ដឹកនាំគណបក្សគ្រប់មូលដ្ឋានដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមយ៉ាងសកម្ម ចូលរួមអភិវឌ្ឍន៍មូលដ្ឋានបានល្អលើគ្រប់វិស័យ ទាំងការងារសន្តិសុខ សេដ្ឋកិច្ច និង ជីវភាព បង្កគ្រប់លក្ខណៈសម្បត្តិឲ្យពលរដ្ឋចូលរួមបង្កបង្កើនផល និង ប្រកបរបរផ្សេងៗប្រកបដោយ សុវត្ថិភាព និងសន្តិសុខល្អ។
លោកជំទាវ បានជំរុញដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នំាង និង ក្រុមការងារ ថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង សង្កាត់ទាំងអស់ បន្តចុះផ្សព្វផ្សាយគោលនយោបាយសំខាន់ៗ របស់គណបក្ស និង រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេសសមិទ្ធផល ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច និង សង្គមកិច្ច បន្តក្តាប់ជាប់ជាប្រចាំសភាពការណ៏ សតិអារម្មណ៍ ទាំងក្នុងគណបក្ស ក្នុងចំណោមប្រជាជន មហាជន និងបន្តអប់រំ ពលរដ្ឋ យុវជនដើម្បីធានាដល់ការអនុវត្ត រាល់ភារកិច្ចនយោបាយ របស់គណបក្សប្រកបដោយប្រសិទ្ធភាព៕