សមិទ្ធផលនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ជាការគិតល្អិតល្អន់យុទ្ធសាស្ត្រក្នុងវិស័យការពារជាតិ និងសន្តិសុខជាតិ

Narith | ថ្ងៃទី 14 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៤ ៧ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សមិទ្ធផលនានានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ជាការគិត ល្អិតល្អន់យុទ្ធសាស្ត្រក្នុងវិស័យការពារជាតិនិងសន្តិសុខជាតិ និងបានប្រែក្លាយជាកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍សហប្រតិបត្តិការវិស័យសន្តិសុខ និងវិស័យការពារជាតិជាមួយបណ្តាប្រទេសជាមិត្តផងដែរ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធសំណង់អគារជាច្រើន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយនេះ គឺជាសមិទ្ធផលដ៏ធំសម្បើមសម្រាប់ការអប់រំ បណ្តុះបណ្តាលហ្វឹកហ្វឺន កងកម្លាំងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងទទួលរៀបចំព្រឹត្តិការណ៍កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាជាមិត្តបន្ថែមទៀត។ ទាំងនេះជាការគិតល្អិតល្អន់និងជាយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិនិងសន្តិសុខជាតិ ព្រមទាំងចូលរួមចំណែកការកសាងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា កងរាជអាវុធហត្ថបានសហការជំន្នះរាល់ឧបសគ្គប្រកៀកស្មាគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថិកិច្ចពាក់ព័ន្ធ តស៊ូប្តេជ្ញាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនគណៈប្រតិភូជាតិនិងអន្តរជាតិ កិច្ចប្រជុំតូច ធំ ពិធីបុណ្យផ្សេងៗ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋ ជួយសង្រ្គោះគ្រោះមហន្តរាយនានា ស្របនឹងកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្រនិងវិធានការនានា របស់រាជរដ្ឋាភិបាលជាពិសេសបានចូលរួមយ៉ាងសកម្មនូវក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា កងរាជអាវុធហត្ថនឹងបន្តប្រតិបត្តិនូវតួនាទី ភារកិច្ចឱ្យកាន់តែល្អប្រសើរនិងបន្តកែទម្រង់និងទំនើបកម្មដើម្បីបង្កើតបាននូវសមិទ្ធផល ស្នាដៃថ្មីៗថែមទៀត ជាមួយការពង្រឹងនិងពង្រីកគុណភាព សមត្ថភាពគ្រប់ផ្នែកគ្រប់វិស័យ ប្រកបដោយវីរៈភាពអង់អាចក្លាហាន ដើម្បីការពារបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាពនិងការអភិវឌ្ឍជូនសង្គមជាតិនិងមាតុភូមិ។
« ទីនេះបានប្រែក្លាយមុខមាត់ទៅជាទីកន្លែង ដែលមានលទ្ធភាពក្នុងការទទួលការហ្វឹកហ្វឺនកិច្ចសហប្រតិបត្តិការថ្នាក់អន្តរជាតិ យើងឃើញនូវសមិទ្ធផលថ្ងៃនេះគឺជាការអស្ចារ្យ ប៉ុន្តែបើឃើញការអភិវឌ្ឍនៅទីនេះពីដំណាក់កាលដំបូង ហើយមកដល់ឥលូវកាន់តែអស្ចារ្យថែមទៀត។ ខ្ញុំធ្លាប់មកទីនេះច្រើនដង ហើយពីមុនពុំមានបែបនេះនោះទេ ហើយការពុះពារប្រកបដោយចក្ខុវិស័យរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជានាយកអាវុធហត្ថនិងនាយកអាវុធហត្ថរង និងពលអាវុធហត្ថទាំងអស់រួមទាំងអ្នកចូលរួមកសាងនេះ។ បើសិនជាគ្មានការពុះពារ គ្មានការខិតខំប្រឹងប្រែង គ្មានចក្ខុវិស័យវែងឆ្ងាយនោះទេ ទីនេះមិនអាចប្រែក្លាយពីកន្លែងវាល ទៅជាកន្លែងដែលមានលទ្ធភាពទទួលការហ្វឹកហ្វឺននោះទេ អ៊ីចឹងខ្ញុំសុំធ្វើការកោតសរសើរដោយស្មោះ »៕