វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៤ ៧ ២០២៥
អន្តរជាតិ៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក ឈឿ សុនហ៊ុយ សមភាគីកូរ៉េខាងជើងនៅទីក្រុង Wonsan ថា ទីក្រុងព្យុងយ៉ាងបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងច្បាស់លាស់របស់ខ្លួនចំពោះគោលដៅទាំងអស់នៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី និងសកម្មភាពរបស់ទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានកត់សម្គាល់ថា "យើងបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពជុំវិញវិបត្តិអ៊ុយក្រែន"។ "មិត្តកូរ៉េរបស់យើងបានបញ្ជាក់ពីការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ពួកគេចំពោះគោលបំណងទាំងអស់នៃប្រតិបត្តិការយោធាពិសេស ក៏ដូចជាសកម្មភាពរបស់ថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ ជាការឆ្លើយតប យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រជាថ្មីម្តងទៀតចំពោះការរួមចំណែករបស់ទាហានប្រជាជនកូរ៉េក្នុងការរំដោះតំបន់ Kursk ដោយជោគជ័យពីពួកណាស៊ីអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស"៕