មេដឹកនាំអ៊ីរ៉ង់ បានរងរបួសបន្តិចបន្តួចនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីខែមុន

Narith | ថ្ងៃទី 14 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៤ ៧ ២០២៥

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថាលោក ម៉ាសូដ ប៉េហ្សេសគៀន (Masoud Pezeshkian) ប្រធានាធិបតីអ៊ីរ៉ង់ និងមន្ត្រីជាច្រើននាក់ទៀតបានរងរបួសជើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកំពូលនៅទីក្រុងតេអេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ទីភ្នាក់ងារសារព័ត៌មានខាងលើបានផ្សាយថា ប្រធានាធិបតីអ៊ីរ៉ង់ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតត្រូវបានបង្ខំឱ្យភៀសខ្លួនជាបន្ទាន់ចេញពីអគារដែលជាកន្លែងនៃកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ មិនដល់ ២៤ម៉ោងផង ទីក្រុងតេអេរ៉ង់បានឆ្លើយតបជាមួយនឹងការវាយប្រហារសងសឹកវិញ។ នៅថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាម៉េរិកបានចូលរួមក្នុងការវាយប្រហារនេះ ដោយយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិកបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួនបី។ នៅល្ងាចបន្ទាប់ ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក ដែលមានទីតាំងនៅប្រទេសកាតា។ បើតាមអាជ្ញាធរអាម៉េរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឱ្យកត់សម្គាល់នោះទេ ក្រោយមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ទាំងស្រុង ដែលចូលជាធរមាននៅថ្ងៃទី២៤ ខែមិថុនា។ យោងតាមទិន្នន័យផ្លូវការ ប្រជាជនអ៊ីរ៉ង់សរុបចំនួន ១,០៦០នាក់បានស្លាប់នៅក្នុងជម្លោះនេះ និងជាង ៥,០០០នាក់បានរងរបួស៕