នៅថ្ងៃអង្គារ ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «គាំទ្រផលិតផលក្នុងស្រុក ជួយបង្កើនសេដ្ឋកិច្ចជាតិ!»

009 | ថ្ងៃទី 14 ខែ កក្កដា ឆ្នាំ 2025

សូមគោរពជម្រាបជូនថា នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង ១១:០០នាទី ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «គាំទ្រផលិតផលក្នុងស្រុក ជួយបង្កើនសេដ្ឋកិច្ចជាតិ!»។ តើបច្ចុប្បន្ននេះ និន្នាការនៃការប្រើប្រាស់ផលិតផលក្នុងស្រុកមានស្ថានភាពល្អប្រសើរយ៉ាងណា? កាលបើពលរដ្ឋខ្មែរគាំទ្រនូវផលិតផលក្នុងស្រុកកាន់តែច្រើន តើអ្វីទៅជាផលប្រយោជន៍ផ្នែកសដ្ឋកិច្ច-សង្គម? តើអ្វីទៅជាផែនការយុទ្ធសាស្ត្រពង្រឹងគុណភាពផលិតផលខ្មែរដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ក្នុងស្រុក? ឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង  និងរង់ចាំឆ្លើយតបរាល់ចម្ងល់ របស់លោកអ្នកនាងជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖

០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨

ក្រៅពីនេះលោកអ្នកក៏អាចសាកសួរតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»បានផងដែរ ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

នៅថ្ងៃអង្គារ ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «គាំទ្រផលិតផលក្នុងស្រុក ជួយបង្កើនសេដ្ឋកិច្ចជាតិ!»