វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ នឹងត្រូវរៀបចំពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែកញ្ញាខាងមុខ

Narith | ថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2025

វុិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៥/៧/២០២៥)
ភ្នំពេញ៖ វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ នៅសាលស៊ីធីហលកោះពេជ្រ (Koh Pich City Hall) ក្នុងគោលបំណងជំរុញកិច្ចពិភាក្សា​ អំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ។
យោងតាមកិច្ចប្រជុំ វឌ្ឍនភាពការងារត្រៀមរៀបចំ “វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ លើកទី២” ដែលដឹកនាំដោយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​ជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីពាក់ព័ន្ធ​ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលស៊ីធីហលកោះពេជ្រ (Koh Pich City Hall) ក្នុងគោលបំណងជំរុញកិច្ចពិភាក្សា​ អំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសថ្នាល CambodiaTrade.com របស់ក្រសួងពាណិជ្ជកម្ម៕