វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ ៧ ២០២៥
អន្តរជាតិ៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass បានឱ្យដឹងថា លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីមិនខ្វល់ខ្វាយនឹង "ឱសានវាទ" របស់លោកប្រធានាធិបតី Donald Trump នោះទេ។ លោកបានសរសេរជាភាសាអង់គ្លេសនៅលើវេទិកាសង្គម X ថា "លោក Trump បានចេញឱសានវាទមួយទៅកាន់វិមានក្រឹមឡាំង ប៉ុន្តែភាគីរុស្ស៊ីមិនខ្វល់ខ្វាយនោះទេ"។ នេះជាប្រតិកម្មផ្លូវការដំបូងរបស់ទីក្រុងមូស្គូ ចំពោះការថ្លែងរបស់លោក Trump កាលពីថ្ងៃចន្ទ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្កដា លោក Trump បានប្រកាសពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបន្តបញ្ជូនអាវុធ និងឧបករណ៍យោធាទៅកាន់អ៊ុយក្រែន ដោយអឺរ៉ុបបានចំណាយលើការចែកចាយអាវុធទាំងនេះ ដោយ NATO ជាអ្នកសម្របសម្រួលដំណើរការនេះ។ លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធនាំចូលរហូតដល់ ១០០% លើប្រទេសរុស្ស៊ី ដែលជាដៃគូពាណិជ្ជកម្មរបស់ខ្លួន ក្នុងករណីដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន៕