អភិបាលរងខេត្តសៀមរាប ជំរុញឱ្យមន្ត្រីអត្តសញ្ញាណបណ្ណពិនិត្យផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធឱ្យបានច្បាស់ចៀសវាងខុសពិបាកកែសម្រួល

Narith | ថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ(១៦ ០៧ ២០២៥)

ក្នុងឱកាសចុះពិនិត្យការងារ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តសៀមរាប  បានណែនាំដល់មន្ត្រីជំនាញ ត្រូវផ្ទៀងផ្ទាត់នូវឈ្មោះ អក្ខរាវិរុទ្ធរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យល្អិតល្អន់ ត្រឹមត្រូវ មុននឹងដាក់ចេញ ចៀសវាងចេញអត្តសញ្ញាណបណ្ណមកមានខុស ពិបាកក្នុងការកែសម្រួលនៅពេលក្រោយ។ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអត្តសញ្ញាណបណ្ណអស់សុពលភាព ត្រូវមកធ្វើថ្មី ម្យ៉ាងទៀតសូមផ្ដល់ព័ត៌មានដល់បងប្អូនយើងដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ ឱ្យមកធ្វើអត្តសញ្ញាណបណ្ណឡើងវិញ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ។ ជាមួយគ្នានេះ លោក ក៏សូមអំណរគុណដល់មន្ត្រីជំនាញទាំងអស់ ដែលបានយកចិត្តទុកដាក់លើការចុះផ្ដល់អត្តសញ្ញាណបណ្ណថ្មី ជូនដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋាន តាមរយៈរថយន្តចល័តនាពេលនេះ។
លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម បានបញ្ជាក់ថា បងប្អូនដែលមានអត្តសញ្ញាណបណ្ណអស់សុពលភាព និងសុពលភាពនៅតិចជាង ១៨០ថ្ងៃ មានច្រើននៅតាមបណ្ដាភូមិមួយចំនួន ដែលតម្រូវឱ្យក្រុមការងារចុះបំពេញបែបបទផ្ដល់ឡើងវិញតាមរយៈរថយន្តចល័តរបស់ស្នងការនគរបាលខេត្ត។ លោកឧត្តមសេនីយ៍ត្រី បន្ថែមថា ក្នុងរយៈពេល៩ថ្ងៃកន្លងមកនេះ ក្រុមការងារបានចុះថត និងផ្ដល់អត្តសញ្ញាណបណ្ណថ្មីបានចំនួន ១ ៣១៥នាក់ ក្នុងនោះភូមិនគរក្រៅ ចំនួន៨៦៤នាក់ និងភូមិគោកត្នោត ៤៥១ នាក់៕