ឯកឧត្ដម ឃ្លាំង ហួត ប្រាប់នាយករដ្ឋមន្រ្តីស្ដីទីថៃថា សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិភាព គឺជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពល

Chuon Bona | ថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៦ ០៧ ២៥
ភ្នំពេញ៖ ឯកឧត្ដម ឃ្លាំង ហួត ជាទីប្រឹក្សារបស់សម្តេចតេជោ និងជាអភិបាលរងរាជធានីភ្នំពេញ ប្រាប់នាយករដ្ឋមន្រ្តីស្ដីទីថៃថា សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិភាព គឺជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពល ខណៈដែលលោក ភូមិថាំ វៈឆៈយៈឆៃខ្លួនឯង ក៏រង់ចាំជជែកតាមទូរស័ព្ទ ដើម្បីសុំចរចាជាមួយសម្ដេចតេជោ រហូតដល់៤ម៉ោងផងដែរ។
យោងតាមគណនីហ្វេកប៊ុករបស់ឯកឧត្ដម ឃ្លាំង ហួត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានសូមឆ្លើយតបចំពោះការលើកឡើងរបស់លោក ភូមិថាំ វៈឆៈយៈឆៃ ภูมิธรรมเวชยชัย នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ ដែលបាននិយាយថា សម្ដេចតេជោ ហ៊ុន សែន គ្មានតម្លៃ។ តើលោកនាយករដ្ឋមន្រ្តីស្ដីទីនៅចាំបានទេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកបានអមនាយករដ្ឋមន្រ្តី ផែថងថាន រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោ រហូតដល់៤ម៉ោង (ម៉ោង២រសៀល ដល់ម៉ោងប្រមាណជិត៦ល្ងាច) នេះសបញ្ជាក់ឱ្យឃើញថា លោកច្បាស់ជាយល់ឃើញថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពលអាចសម្រេចអ្វីបាននៅកម្ពុជា។
ឯកឧត្ដម ឃ្លាំង ហួត សូមឆ្លើយទៅលោកវិញថា សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិភាព សម្ដេចបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីរំដោះ និងកសាងប្រទេសជាតិឱ្យមានការរីកចម្រើន និងជាវីរបុរសដែលប្រជាជនកម្ពុជាគោរពស្រលាញ់ជាទីបំផុត៕