លោក Trump បានសួរលោក Zelensky ថាតើអ៊ុយក្រែនអាចវាយប្រហារទីក្រុងមូស្គូបានឬទេ

Narith | ថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ ៧ ២០២៥
អន្តរជាតិ៖ កាសែត Financial Times បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានលើកទឹកចិត្តទីក្រុងគៀវ ឱ្យបង្កើនការវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី ថែមទាំងបានសួរប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា តើអ៊ុយក្រែនអាចវាយប្រហារទីក្រុងមូស្គូបានឬទេ ប្រសិនបើមានការផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Trump បានសួរក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយលោក Zelensky ថា "លោក Zelenskyy តើអ្នកអាចវាយទីក្រុងម៉ូស្គូបានទេ? តើអ្នកអាចវាយប្រហារតំបន់ Saint Petersburg បានដែរឬទេ?" ចំណែកលោក Zelensky បានឆ្លើយតបវិញថា "ពិតជាអាចទៅរួច ប្រសិនបើអ្នកផ្តល់ឱ្យយើងនូវសព្វាវុធគ្រប់គ្រាន់"។ ការសន្ទនាតាមទូរស័ព្ទនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Trump បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Financial Times ទោះបីជានៅមិនទាន់ប្រាកដប្រជាថា តើសហរដ្ឋអាមេរិកនឹងផ្តល់ការផ្គត់ផ្គង់អាវុធដែលបានស្នើសុំដោយអ៊ុយក្រែនក៏ដោយ ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថាលោក Trump ហាក់ដូចជាចង់ស្វែងរកជម្រើសយោធាដ៏ខ្លាំងក្លាបន្ថែមទៀតដើម្បីដាក់សម្ពាធលើទីក្រុងម៉ូស្គូក្នុងការចរចា៕