វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ ៧ ២០២៥
អន្តរជាតិ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាជាមួយអ៊ុយក្រែន ប៉ុន្តែខ្លួនមិនបានទទួលសំណើសម្រាប់កិច្ចប្រជុំពីទីក្រុងគៀវនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងបញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែនតាមរយៈអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហើយបានគំរាមកំហែងពន្ធយ៉ាងធ្ងន់ធ្ងរទៅលើប្រទេសរុស្ស៊ី ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់មិនត្រូវបានសម្រេចក្នុងរយៈពេល ៥០ថ្ងៃខាងមុខ។ អ្នកនាំពាក្យបាននិយាយថា សេចក្តីថ្លែងការណ៍របស់លោក Trump គឺ "ធ្ងន់ធ្ងរណាស់" ហើយកិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក Trump និងលោក Putin នាពេលថ្មីៗនេះក៏មានភាពល្អកកករផងដែរ។ គួរបញ្ជាក់ថា ប្រទេសទាំងពីរបានជួបពិភាក្សាដោយផ្ទាល់ចុងក្រោយកាលពីថ្ងៃទី១៦ ឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាការចរចាទល់មុខគ្នាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២។ ក្នុងអំឡុងពេលកិច្ចប្រជុំនោះ ភាគីទាំងពីរបានយល់ព្រមផ្លាស់ប្តូរអ្នកទោសក្នុងម្ខាងៗចំនួន ១,០០០នាក់ ដែលជាការដោះដូរអ្នកទោសដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ៕