វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ ៧ ២០២៥
អន្តរជាតិ៖ លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ីបានប្រកាសថា រាល់ពន្ធគយរវាងឥណ្ឌូណេស៊ី និងសហភាពអឺរ៉ុប (EU) នឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ បន្ទាប់ពីភាគីទាំងពីរឈានដល់ការឯកភាពគ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Prabowo បាន និយាយ ថា កិច្ចព្រមព្រៀងនេះនឹងបម្រើជាក្របខ័ណ្ឌសម្រាប់ភាពជាដៃគូពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ។ ថ្លែងទៅកាន់សារព័ត៌មានលោកប្រធានាធិបតី Prabowo បានកត់សម្គាល់ថា ការរៀបចំពន្ធភាគច្រើនត្រូវបានបញ្ចប់ ដោយស្ទើរតែទាំងអស់ត្រូវបានកាត់បន្ថយមកត្រឹមសូន្យ ដោយលោកពិពណ៌នាអំពីការអភិវឌ្ឍន៍នេះថាជារបកគំហើញដ៏សំខាន់មួយ។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងបើកច្រកកាន់តែទូលំទូលាយសម្រាប់ការនាំចេញរបស់ឥណ្ឌូនេស៊ីទៅកាន់សហភាពអឺរ៉ុប។ ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងជាអ្នកផ្តល់ទំនិញសំខាន់ៗដែលត្រូវការសម្រាប់ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតងរបស់អឺរ៉ុប។ គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Prabowo និងលោកស្រីប្រធានគណៈកម្មការអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀង CEPA នៅទីក្រុងប្រ៊ុចសែល៕