វៀតណាមត្រៀមខ្លួនរួចរាល់ក្នុងការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ OCOP ជាមួយដៃគូពិភពលោក

Narith | ថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ ៧ ២០២៥
អន្តរជាតិ៖ លោកឧបនាយករដ្ឋមន្ត្រីបាននិយាយថា ប្រទេសវៀតណាមមានឆន្ទៈក្នុងការចែករំលែក ធនធានមនុស្ស និងជំនាញវិទ្យាសាស្ត្រជាមួយប្រទេសដែលមានលក្ខខណ្ឌអាកាសធាតុ និងស្ថានភាពដីស្រដៀងគ្នា ដើម្បីគាំទ្រពួកគេក្នុងការអភិវឌ្ឍន៍ផលិតផល OCOP និងជំរុញកសិកម្មប្រកបដោយនិរន្តរភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកបានលើកឡើងបែបនេះ កាលពីថ្ងៃទី១៥ ខែកក្កដា ខណៈដែលវៀតណាម នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍គណៈប្រតិភូរដ្ឋមន្ត្រីក្រសួងកសិកម្ម និងមន្ត្រីជាន់ខ្ពស់ដែលចូលរួមវេទិកាអន្តរតំបន់កម្រិតខ្ពស់ស្តីពីគំរូ ឃុំមួយ-ផលិតផលមួយ (OCOP) ដែលរៀបចំរួមគ្នាដោយក្រសួងកសិកម្ម និងបរិស្ថានវៀតណាម និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ លោកបានបន្តថា វៀតណាមជឿជាក់ថាវេទិកានេះនឹងក្លាយទៅជាវេទិកាចែករំលែកបទពិសោធន៍ទាំងជោគជ័យ និងមិនជោគជ័យ ក៏ដូចជាការឈានទៅដល់ការយោគយល់រួមគ្នាក្នុងបរិបទដែលប្រជាជនជាង ៨០០ លាននាក់នៅជុំវិញពិភពលោកកំពុងប្រឈមនឹងភាពអត់ឃ្លាន។ លោកបានគូសបញ្ជាក់ថា ចំណុចខ្លាំងមួយក្នុងចំណោមចំណុចខ្លាំងសំខាន់ៗនៃកម្មវិធី OCOP របស់វៀតណាមគឺគោលដៅនៃការកសាងជនបទបែបថ្មី ការលុបបំបាត់ភាពក្រីក្រ ការកែលម្អចំណេះដឹង និងការលើកកម្ពស់ទំនើបកម្មជនបទ។ គួរបញ្ជាក់ថា វេទិកាប្រព្រឹត្តទៅនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកក្កដានេះ នឹងមានការចូលរួមពីមន្ត្រីមកពីប្រទេស ប៊ូតាន, កាមេរូន, កូតឌីវ័រ, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, អេត្យូពី, ម៉ាឡាវី, វៀតណាម និងប្រទេសផ្សេងៗទៀត៕