វិធានការបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ គឺជាកិច្ចការដ៏ចាំបាច់ ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៧.០៧.២០២៥

លោកឧត្តមសេនីយទោ ហេង សុផល ស្នងការនគរបាលខេត្ត កំពង់ធំ ថ្លែងថា វិធានការបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ គឺជាកិច្ចការដ៏ចាំបាច់បំផុត ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាសុខសុវត្ថិភាព និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនបរទេស ។ 

លោកឧត្តមសេនីយទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីធានាដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាពិសេសវិនិយោគិន ឱ្យស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវផែនការសំខាន់ៗ ទៅដល់កងកម្លាំងនគរបាលផែនជំនាញ និងអធិការនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ដោយបង្កើនការងារច្បាម គ្រប់គ្រង នៅតាមបណ្ដារមណីយដ្ឋានសំខាន់ៗ និងប្រើប្រាស់កម្លាំងផែនជំនាញសហការជាមួយនគរបាលក្រុង-ស្រុក ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិអន្តរជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា អនុវត្តន៍ការងារគ្រប់គ្រង ទំនាក់ទំនង និងសហការល្អ ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនជនបរទេស អ្នកវិនិយោគ ដែលធ្វើដំណើរឆ្លងកាត់ ស្នាក់នៅ និងបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្ត ដែលមានផែនការច្បាស់លាស់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាអភិវឌ្ឍន៍មូលដ្ឋានខេត្តកំពង់ធំ ។ ពង្រឹងការស្រាវជ្រាវ គ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌ និងមុខសញ្ញាពាក់ព័ន្ធគ្រប់ប្រភេទ ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ បង្ក្រាប ឱ្យបានទាន់ពេលវេលា កុំឱ្យមានបញ្ហាទៅដល់វិនិយោគិន និងអ្នកទេសចរ ដែលមកទស្សនា និងកម្សាន្ត នៅក្នុងខេត្តនេះ ។ 
លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា ស្នងការដ្ឋានខេត្ត បានបំផុសស្មារតីឱ្យមានការចូលរួមការពារឱ្យបាននូវសុខសន្តិភាព សន្តិសុខ សុវត្ថិភាព ក៏ដូចជា ណែនាំឱ្យមានការយល់ដឹងអំពីឧបាយកលរបស់ក្រុមអមិត្ត ដែលមានបំណងបំផ្លាញសន្តិភាពនិងសន្តិសុខជាតិ ដែលនេះគឺជាកត្តាដ៏សំខាន់ ព្រោះបើសិនជាប្រទេសជាតិ មិនមានសុខសន្តិភាពនិងសន្តិសុខល្អប្រសើរនោះទេ វិនិយោគិនក៏មិនមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តនេះដែរ ។ ដូច្នេះ ក្នុងនាមស្នងការខេត្ត ដែលជាកងកម្លាំងទ្រទ្រង់សភាពការណ៍នៅក្នុងខេត្ត គឺត្រូវមានភាពឈ្លាសវៃ មានការចាត់តាំងយ៉ាងច្បាស់លាស់និងត្រឹមត្រូវ ដើម្បីផ្តល់ទំនុកចិត្ត ដល់ភ្ញៀវទេសចរ និងវិនិយោគិន ។ 

« ពង្រឹង តួនាទីភារកិច្ចដល់កម្លាំងពាក់ព័ន្ធ ពិសេសពង្រឹងសមត្ថភាពជំនាញ ផ្លូវច្បាប់ និងនីតិវិធី ដើម្បីធានាបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើជនប្រព្រឹត្តបទល្មើសនិងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ពង្រឹងកម្លាំងប្រចាំបញ្ជា និងកម្លាំងអន្តរាគមន៍ពិសេស អង្គភាពស្នងការដ្ឋាននគរបាលខេត្ត និងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីធានាដល់ការជួយអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលា អំពីសភាពការណ៍ដែលអាចកើតមានឡើង ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការងារនគរបាល និងសហគមន៍ឱ្យបានផុសផុល សំដៅចូលរួមសកម្មភាពក្នុងបុព្វហេតុ រក្សាសន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ជូនសង្គម ទាំងនេះគឺជាចំណុចដ៏សំខាន់ » ។ 

ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានណែនាំទៅដល់កងកម្លាំងផែនជំនាញ និង អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុកទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់លើការពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់, បង្កើនការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានយល់ជ្រាបច្បាស់ពីការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រោះវិធានការថ្មីៗជាច្រើននេះ ផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនជាលំដាប់ ៕