ស្នងការនគរបាលខេត្តកំពង់ធំអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយឱ្យការបង្ក្រាបបទល្មើសគ្រប់ប្រភេទកាន់តែមានប្រសិទ្ធភាព

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៧.០៧.២០២៥

ស្នងការនគរបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយឱ្យការបង្ក្រាបបទល្មើសគ្រប់ប្រភេទកាន់តែមានប្រសិទ្ធភាព ព្រោះការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ នឹងជួយឱ្យកងកម្លាំងចុះប្រតិបត្តិការបានកាន់តែរហ័សនិងទាន់ពេលវេលា ។    លោកឧត្តមសេនីយទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងអនុវត្ត នូវតួនាទី ភារកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងនគរបាលផែនជំនាញ និងអធិការនៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរ គឺត្រូវតែមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍ និងផ្ដល់ដំណឹង នៅពេលដែលជួបបញ្ហា ពាក់ព័ន្ធនឹងបទល្មើសណាមួយ ។ 
ដូច្នេះ លោកឧត្តមសេនីយ៍ទោ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តកំពង់ធំទាំងអស់ សូមរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងជឿទុកចិត្តទៅលើការអនុវត្តការងាររបស់កងកម្លាំង ដើម្បីធ្វើយ៉ាងណាឱ្យខេត្តកំពង់ធំ មានសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងការបង្កើនការទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិន ។
«ពាក់ព័ន្ធទៅនឹងប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការ និងឯកឧត្តមអភិបាលខេត្តគ្រប់ខេត្តទាំងអស់ គឺនៅពីលើធ្វើជាឆ័ត្រមួយ  ដើម្បីមើលកងកម្លាំងនគរបាលខេត្ត មិនអាចឱ្យមានកងកម្លាំងណាអនុវត្តខុសពីច្បាប់បាននោះទេ គឺត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ១០០ភាគរយ សំខាន់សូមឱ្យបងប្អូនប្រជាពលរដ្ឋ យល់ដឹងនិងទុកចិត្ត កាលណាទុកចិត្តកងកម្លាំងហើយនោះ គឺអាចសហការរួមគ្នាបានហើយ ដូច្នេះសូមសំណូមពរទៅដល់ប្រជាពលរដ្ឋ រួមគ្នា សហការគ្នា ដោយមានហេតុការណ៍ណាកើតឡើង គឺត្រូវតែសហការជាមួយកម្លាំងសមត្ថកិច្ច និងបម្រើជូនគាត់ ហើយក្នុងនោះក៏យើងមានការបិទលេខទូរស័ព្ទដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ នៅពេលដែលមានហេតុការណ៍ សូមធ្វើការទំនាក់ទំនងមកស្នងការដ្ឋានខេត្តបានគ្រប់ពេលវេលា » ។ 

លោកឧត្តមសេនីយទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្តេជ្ញានឹងបង្កើនការបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យកាន់ផុសផុល ដើម្បីឱ្យស្របទៅតាមការណែនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងការធានា ថែរក្សាសន្តិសុខ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទទូទាំងខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព ៕