សម្តេចប្រធានរដ្ឋសភា ជំរុញទំនាក់ទំនងសភាកម្ពុជា និងសាធារណរដ្ឋកូរ៉េបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋទាំងសងខាង

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ០៧ ២០២៥

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមាននូវអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាកម្ពុជានិងរដ្ឋសភាសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរកាន់តែសកម្ម ស៊ីជម្រៅ ទំាងកម្រិតទ្វេភាគី និងពហុភាគី ដោយយកផលប្រយោជន៍ពលរដ្ឋជាស្នូល។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូន  ឯកឧត្តម ផាក ជុងវូក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
សម្តេចបានគូសបញ្ជាក់ថាទំនាក់ទំនងរដ្ឋសភា ដែលជាស្ថាប័នតំណាងឱ្យពលរដ្ឋមានសារៈសំខាន់ណាស់ នៅក្នុងបរិបទដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាពមានហានិភ័យខ្ពស់ មានការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យានោះ។ ការងារការទូតសភា លើកកម្ពស់កិច្ចសន្ទនា គោលការណ៍ពហុនិយម នឹងចូលរួមចំណែកដល់ការកាត់បន្ថយការប្រឈមរបស់ប្រជាពលរដ្ឋ។

សម្តេចមហារដ្ឋសភាធិការធិបតី សង្ឃឹមថា សាធារណរដ្ឋកូរ៉េ នឹងបន្តគំាទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កសិកម្មទំនើប បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់កម្ពុជាបន្ថែមទៀត។ ស្ពានឆ្លងទន្លេសាប មិត្តភាពកម្ពុជា-កូរ៉េ ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ដែលនឹងបើកការដ្ឋានសាងសង់ឆាប់ៗនេះ នឹងផ្តល់នូវប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសលើកកម្ពស់ជីវភាពនិងសេដ្ឋកិច្ចសង្គមជាតិ ។
សម្តេចប្រធានរដ្ឋសភា បានស្នើដល់សាធារណរដ្ឋកូរ៉េ បង្កើននូវចំនួនកូតាពលរដ្ឋខ្មែរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ការទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មិនត្រឹមទទួលបាននូវប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេ តែបានផ្តល់នូវបទពិសោធ ជំនាញបច្ចេកទេសខ្ពស់ ដល់ពលករយកមកអនុវត្តនៅកម្ពុជាផងដែរ។

ឯកឧត្តម ផាក ជុងវូក បានយល់ស្របចំពោះប្រសាសន៍លើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា នៅក្នុងការជំរុញឱ្យមាននូវអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត៕