សប្បុរសជន និងពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ចូលរួមដោយស្ម័គ្រចិត្ត ជាមួយមូលនិធិ CTN ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ បានថវិកាជាង៥០ម៉ឺនដុល្លារ

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៧/៧/២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បានបង្កើតមូលនិធិ ស៊ីធីអិន (CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត ដោយបានថវិការហូតចំនួន ៥០០, ២១៦ដុល្លារអាមេរិក។

សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥បានជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម និងទទួលថវិកាមូលនិធិ ចំនួន ៥០០, ២១៦ ដុល្លារអាមេរិក សម្រាប់ជូនដល់វីរកងទ័ព ។ 
ក្នុងនោះសម្តេចធិបតី បញ្ជាក់ថា តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បានដឹកនាំ និងជំរុញការរៀបចំបង្កើតមូលនិធិ ដោយមានការចូលរួម ពីសមាគមសិល្បករខ្មែរ, ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបានបង្កើតមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការហូតចំនួន ៥០០, ២១៦ ដុល្លារអាមេរិក។ 
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា នេះជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយ របស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វរៈកងទ័ពរបស់យើង ដែលកំពុងឈរជើងយ៉ាងអង់អាច ការពារដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជា៕