រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តលើកកម្ពស់វិស័យឯកជន តាមរយៈអភិក្រមក្នុងការជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ៧ ២០២៥
ភ្នំពេញ៖ ឯកឧត្តម  ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (GPSF) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែយកចិត្តទុកដាក់នៅក្នុងការលើកកម្ពស់តួនាទី និងសិទ្ធិរបស់វិស័យឯកជននៅកម្ពុជា សំដៅជំរុញអភិក្រមក្នុងការជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងអបអរសាទរខួបគម្រប់ ២៥ឆ្នាំ នៃកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នកឯកជន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់នៅក្នុងការលើកកម្ពស់តួនាទី និងសិទ្ធិរបស់វិស័យឯកជននៅកម្ពុជាពីសំណាក់រាជរដ្ឋាភិបាល សំដៅឈានឆ្ពោះសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៥០ ធ្វើយ៉ាងណាឱ្យប្រទេសជាតិប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ទៅលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តម បានបន្តថា វេទិកាលើកទី១៩នេះ បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន ១១ចំណុច ក្នុងនោះរួមមាន ១.ការកែសម្រួលបរិយាកាសធុរកិច្ចនិងការវិនិយោគ ២.ការសម្រាលបន្ទុកលើអនុលោមភាព ៣.ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ ៤.កិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ៥.ការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ៦.ការស្តារ និងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ ៧.ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម ៨.វិស័យធនាគារ និងហិរញ្ញវត្ថុ ៩.វិស័យ រ៉ែនិងថាមពល ១០.វិស័យសំណង់ និងអចលនទ្រព្យ និង១១.បញ្ហាផ្សេងៗ។ 
បន្ថែមពីនោះទៀត វិធានការដែលបានដាក់ចេញទាំងនេះ ត្រូវបានបំបែកជាវិធានការលម្អិតតូចៗសរុបចំនួន១៨៨ សម្រាប់ងាយស្រួលដល់ការតាមដាន និងវាយតម្លៃ។
 គិតត្រឹមដំណាច់ឆមាសទី២ ឆ្នាំ២០២៤ វិធានការដែលសម្រេចបានពេញលេញបានកើនឡើងដល់ ១៦០វិធានការ ស្មើនឹងប្រមាណ៨៥% នៃវិធានការសរុប ដូច្នេះនៅសល់តែវិធានការចំនួន២៨ប៉ុណ្ណោះ ដែលកំពុងបន្តអនុវត្ត។
ឯកឧត្តម បានបន្តទៀតថា គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤ ក្រុមការងារតាមវិស័យចំនួន១២ ក្នុងចំណោមក្រុមការងារទាំង១៦ បានរៀបចំកិច្ចប្រជុំយ៉ាងទៀងទាត់ជាមួយវិស័យឯកជនសរុបចំនួន១៦លើក ក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ និងពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម និងកង្វល់ដ៏ទៃទៀតដែលវិស័យឯកជនបាននិងកំពុងជួបប្រទះ។ ជាលទ្ធផលមានបញ្ហាសរុបចំនួន១១៥ ត្រូវបានលើកឡើង ក្នុងនោះបញ្ហាចំនួន៧៩បានស្មើនឹងប្រមាណ៦៩% ត្រូវបានដោះស្រាយ រីឯបញ្ហាចំនួន៣៦ បានស្មើនឹងប្រមាណ៣១% កំពុងត្រូវបានបន្តដោះស្រាយផងដែរ៕