អ្នកនាំពាក្យក្រសួងការងារ៖ ការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គឺមិនអាចអត់មានអ្នកវិនិយោគចិននៅកម្ពុជាបាននោះទេ

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៧ ០៧ ២៥
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ អះអាងថា ការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គឺមិនអាចអត់មានអ្នកវិនិយោគចិននៅកម្ពុជាបាននោះទេ បន្ទាប់ការវិនិយោគិនរបស់ចិនពិតជាដើរតួនាទីយ៉ាងសំខាន់ សម្រាប់ជួយលើកម្ពស់ជីវភាពរបស់កម្មករនិយោជិតនិងសេដ្ឋកិច្ចជាតិរបស់កម្ពុជា។
ក្នុងបទសម្ភាសន៍ជាមួយអ្នមសារព័ត៌មានវិទ្យុជាតិកម្ពុជា នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មិត្ដភាពទំនាក់ទំងកម្ពុជា ចិនបានរីកចម្រើនខ្លាំងក្លាជាលំដាប់ ដែលបច្ចុប្បន្នកិច្ចសហប្រតិបត្ដិការឡើងដល់កម្រិតកំពូល គឺត្បូងពេជ្រ ដែលជាប្រទេសមហាអំណាចទី២ លើពិភពលោក។ តាមរយៈនេះ វត្ដមានរបស់ចិនគឺសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើឆ្នាំ២០២៥នេះ ក្រុមហ៊ុនចិនបានបោះទុនវិនិយោគប្រមាណជាង៣,២ពាន់លានដុល្លារអាមេរិក  ស្មើនិង៥៦,២៣ភាគរយនៃការបោះទុកវិនយោគសរុបនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបន្ថែមថា តាមតួលេខនេះបង្ហាញឱ្យឃើញច្បាស់ថា ចិនបានផ្ដល់ភាពសំខាន់មកដល់កម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្ដិការដ៏ល្អ ដែលជាមិត្ដភ័ក្រដ៏ល្អ ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេស បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស៊ីជម្រៅមិនថាប្រជាជន និងប្រជាជន ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ អ្នកវិនិយោគ និងអ្នកវិនិយោគនោះទេ ដែលនេះបង្ហាញអំពីប្រទេសចិនបានដើរតួនាទីយ៉ាង សំខាន់នៃការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាស្ទើគ្រប់វិស័យ។
«រវាងព្រះមហាក្សត្រ និងថ្នាក់នាំកំពូលរបស់ចិន រដ្ឋាភិបាល និងរដ្ឋាភិបាល ប្រជាជន និងប្រជាជន ដែលជាទំនាក់ទំនងប្រវត្ដិសាស្រ្ដកម្ពុជា ចិន ដែលយើងរំពឹង និងជឿជាក់ថា ចិននៅតែបន្ដវិនិយោគនៅកម្ពុជា គ្រប់វិស័យបន្ថែមទៀត ដើម្បីជួយជ្រុំជ្រែងនៅក្នុងសេដ្ឋកិច្ចកម្ពុជាយើង។ដោយឡែកក្នុងវិស័យឧស្សាហកម្ម និងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គឺមិនអាចអត់មានចិននៅកម្ពុជាបាននោះទេ»។
ឯកឧត្តមរំពឹងថា រដ្ឋាភិបាលចិន នឹងបន្ដជំរុញ និងបង្កើនការវិនិយោគនៅកម្ពុជាលើគ្រប់វិស័យឱ្យកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយសេវា ផ្ដល់ភាពអនុគ្រោះ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសជាច្រើន ដើម្បីបង្ករលក្ខណៈងាយស្រួល និងផ្ដល់ភាពចំណេញកាន់តែច្រើនដល់អ្នកវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេល២២ខែ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរោងចក្រសហគ្រាស មានការកើនឡើងប្រមាណ ៥៣៥៦ រោងចក្រ គឺបានកើនឡើងពី ៤០៣០០ ទៅដល់ ៤៥ ៦៥៦ រោងចក្រសហគ្រាស ហើយវិស័យកាត់ដេរ ក៏បានកើនឡើងចំនួន២១៦រោងចក្រសហគ្រាស ពោលគឺបានកើនពី១៤៦៦ដល់១៦៨២រោងចក្រសហគ្រាស ស្មើនឹង១៤,៧៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃអណត្តិទី៦កន្លងទៅ៕