អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ដល់កម្លាំងជំនាញ ត្រូវស្រាវជ្រាវបង្រ្កាបឱ្យបានរាល់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែង និងគ្មានការអន្តរាគមន៍ដាច់ខាត

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៨/៧/២០២៥)
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងបញ្ជាក់ដល់កម្លាំងជំនាញ និងស្ថាប័នពាក់ព័ន្ធ ត្រូវស្រាវជ្រាវបង្រ្កាបឱ្យបាន នូវរាល់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបង្រ្កាបដោយគ្មានការលើកលែង ជាពិសេសគ្មានការអន្តរាគមន៍លូកដៃ ជាដាច់ខាត ។

ការថ្លែងរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា លេខ០១បប ស្តីពីយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីណែនាំ លេខ០១ សណន ស្តីពីនិយាមប្រតិបត្តិ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលត្រូវបានធ្វើឡើង នៅរដ្ឋបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម តេង រតនា ប្រធានសាលាដំបូងខេត្ត, ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួន។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ខូយ រីដា បានផ្សព្វផ្សាយនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីការបង្រ្កាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយបានដាក់ចេញ នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញ និងស្ថាប័នពាក់ព័ន្ធ ត្រូវស្រាវជ្រាវបង្រ្កាបឱ្យបាន នូវរាល់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបង្រ្កាបដោយគ្មានការលើកលែង ជាពិសេសគ្មានការអន្តរាគមន៍លូកដៃ ជាដាច់ខាត។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា លេខ០១បប ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមានបទបញ្ជា ដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវ ក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំនីតិវិធីបណ្ដេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។
អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាខេត្តជាប់ព្រំដែនគោក ជាមួយប្រទេសជិតខាង ត្រូវទទួលខុសត្រូវ ក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមព្រំដែនគោក ដោយខុសច្បាប់ក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន។
គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដា្ឋនអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាប់ព្រំដែនសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមផ្លូវទឹក ដោយខុសច្បាប់ ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាមួយគ្នានេះដែរក្រសួងយុត្តិធម៌ ត្រូវធ្វើការណែនាំដល់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងផ្ដល់ការគាំទ្រផ្នែកច្បាប់ដល់ស្ថាប័ននិងអង្គភាពអនុវត្តច្បាប់ក្នុងប្រតិបត្តិការតាមការចាំបាច់៕