វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៨ ៧ ២០២៥
អន្តរជាតិ៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់អំពើហិង្សា និងបញ្ឍប់ការបិទផ្លូវនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា ថា "គួរឱ្យសោកស្ដាយ ចំពោះប្រជាជនដែលស្ថិតនៅតំបន់ហ្គាហ្សា។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅតំបន់ West Bank ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលកំពុងបង្កើនប្រតិបត្តិការរបស់ពួកគេ។ សកម្មភាពរបស់របស់ពួកគេ នាំមកនូវការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវវិបត្តិមនុស្សធម៌ និងបំផ្លាញក្តីសង្ឃឹមជនភៀសដែលនឹងវិលត្រឡប់មកផ្ទះរបស់ពួកគេវិញ"។ លោកបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវអំពើហឹង្សានៅក្នុងទឹកដីប៉ាឡេស្ទីន ធានាការការពារជនស៊ីវិល និងមិនធ្វើឱ្យមានការរំខានដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌។ គួរបញ្ជាក់ថា លោកក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ជាមួយនឹងការសម្រុះសម្រួលពីអន្តរជាតិ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ផងដែរ៕