សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានផ្លាស់ប្តូរសមុច្ច័យថ្មី ចំនួន៣៥ តាំងបង្ហាញឱ្យសាធារណជនបានទស្សនា

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥

MC. សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានប្រកាសអំពីការបានរៀបចំផ្លាស់ប្តូរសមុច្ច័យថ្មី មួយចំនួន ដែលដាក់បង្ហាញក្នុងសាលពិព័រណ៍ ខណៈការផ្លាស់ប្តូរនេះ មានគោលបំណង តាំងបង្ហាញនូវសមុច្ច័យថ្មីៗ ដែលសារមន្ទីរទើបទទួលបាន បង្ហាញពីការថែទាំ និងអភិរក្សសមុច្ច័យទាំងនោះ ដើម្បីឱ្យសាធារណជនបានស្វែងយល់។

  លោក សែន គឹមស៊ុន នាយករង សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺជាសារមន្ទីរមួយ ដែលមានការដាក់តាំងបង្ហាញ នូវវាយនភណ្ឌបែបប្រពៃណី មកពីបណ្តាប្រទេស ចំនួន៥ ក្នុងនោះក៏មានកម្ពុជាផងដែរ។ 
លោកថា ថ្មីៗនេះ សារមន្ទីរបានរៀបចំ ផ្លាស់ប្តូរ និងតាំងបង្ហាញនូវសមុច្ច័យដែលទទួលបាន ពីការបរិច្ចាគរបស់សប្បុរសជន នៅមុនឆ្នាំ២០២៤ និងក្នុងឆ្នាំ២០២៤ មកពីខេត្តតាកែវ រាជធានីភ្នំពេញ និងសៀមរាប។ ដោយសមុច្ច័យទាំងនោះ មានអាយុកាលចន្លោះពី១៥ ទៅ៣៥ឆ្នាំ សរុបចំនួន៣៥សមុច្ច័យ។  ក្នុងនោះ មានដូចជា៖ សម្លៀកបំពាក់ ជាអាវ សំពត់ និងកន្សែង ដើម្បីតាំងបង្ហាញជូនសាធារណជនបានទស្សនា និងស្វែងយល់។ 
លោកបានបន្ថែមថា សម្លៀកបំពាក់មានដូចជា ហូលអន្លូញ ដែលមានក្បាច់គោមផ្កាដ៏ស្រស់ស្អាត មានសរសៃឆ្នូតៗ ដែលគេប្រើប្រាស់សម្រាប់អ្នកមានគ្រួសារ និងមានធនធានមុខមាត់នៅក្នុងសង្គម។ សម្រាប់ហូលអន្លូញនេះដែរ គឺជាការបរិច្ចាគពីព្រះចៅអធិការ និងគណៈកម្មការវត្តអង្គអណ្តែត ស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលក្រុមការងារសារមន្ទីរ បានទៅទទួលនៅក្នុងអំឡុងខែ មេសា កន្លងទៅ។ ក្នុងនាមសារមន្ទីរ លោក សែន គឹមស៊ុន បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត ដែលបានប្រគល់ជាសំពត់ និងអាវ ហូលមួយចំនួន ជូនដល់សារមន្ទីរ ដើម្បីរក្សាទុកបន្តសម្រាប់ដាក់បង្ហាញភ្ញៀវជាតិ និងអន្តរជាតិ។
លោកបានបន្តថា ក្រៅពីហូលនេះដែរ ក៏មានសម្លៀកបំពាក់ជាឈុត ដែលមានគោមចម្រុះ និងប្រើសម្រាប់មនុស្សចាស់ ដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម ឬជាប់ខ្សែស្រឡាយព្រះរាជាជាដើម។ បន្ថែមពីនេះ ក៏មានប្រភេទកន្សែង ឬក្រមា ដែលមានក្បូរក្បាច់រចនាចម្រុះសម្រាប់តាំងបង្ហាញក្នុងសាលពិព័រណ៍ អាចឱ្យសាធារណជនបានទស្សនា និងឈ្វេងយល់ពីប្រភេទនៃសមុច្ច័យទាំងនោះ។
សំឡេង៖ នៅពេលដែលយើងទទួលបានហើយ សារមន្ទីរគ្រោងរៀបចំធ្វើការផ្លាស់ប្តូរ ការផ្លាស់ប្តូរនេះក្នុងន័យធ្វើការអភិរក្ស ការដាក់ពិព័រណ៍សមុច្ច័យយើងអត់អាចដាក់តាំងរហូតទេ យើងត្រូវការផ្លាស់ប្តូរនៅពេលណាមួយ អីចឹងគ្រោងផ្លាស់ប្តូរហ្នឹង សារមន្ទីរបានធ្វើការជ្រើសរើស។

លោក សែន គឹមស៊ុន នាយករងស្តីទីសារមន្ទីរ បានអំពាវនាវឱ្យសាធារណជន ឬអ្នកតម្បាញ ដែលចង់ឃើញ ឬសិក្សាពីក្បាច់គោមនៃសមុច្ច័យខាងលើ អាចមកទស្សនាបានសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ (សម្រាកថ្ងៃអង្គារ)  ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង៤រសៀល។ សូមបញ្ជាក់ថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅក្បែររង្វង់មូលផ្លូវ៣០ ឬវិថីសម្តេចវិបុលបញ្ញា សុខ អាន ក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប៕