វិទ្យុជាតិកម្ពុជា៖ ដោយ ចន ណារិទ្ធ
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា យោង៖ សេចក្តីជូនដំណឹងលេខ ២១៣៣ សជណ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពី ការប្រឡងប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ឱ្យចូលបម្រើការងារនៅពន្ធនាគារ រាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន សិស្ស និស្សិត ជ្រាបថា ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនសម្រាប់ប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានី ភ្នំពេញនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖
ផ្តល់ពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥
ទទួលពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហាឆ្នាំ២០២៥
វេលាម៉ោង ១៧:០០ នាទី ជាកាលបរិច្ឆេទចុងក្រោយ ទីកន្លែងផ្តល់ពាក្យ និងទទួលពាក្យ ស្ថិតនៅសាលប្រជុំធំជាន់ទី២ អគារ “ខ” សាលារាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ លោកស្រី ឈុន បូរ៉ាវី
នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស០១២ ៣២៥ ៣០៤ លោក ព្រំ បញ្ញា នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ០៨៦ ២១១ ១១២ លោក គឹម ច័ន្ទអឿន ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក០១២ ៤៤២ ៦៤២ ទីតាំងរដ្ឋបាលរាជធានីភ្នំពេញ។