ក្នុងសប្តាហ៍នេះចំនួនអ្នកស្លាប់ពីការប៉ះទង្គិចគ្នានៅភាគខាងត្បូងនៃប្រទេសស៊ីរី បានកើនឡើងដល់ជិត ៦០០នាក់

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៨ ៧ ២០២៥

អន្តរជាតិ៖ ចំនួនអ្នកស្លាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវក្នុងសប្តាហ៍នេះនៅខេត្ត Sweida ភាគខាងត្បូងនៃប្រទេសស៊ីរីបានកើនឡើងដល់ជិត ៦០០នាក់ ខណៈភាពតានតឹងនៅតែបន្តឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសស៊ីរីយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបើកការវាយឆ្មក់តាមអាកាសថ្មីមួយទៅលើតំបន់ជុំវិញ Sweida បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលបានវាយប្រហារទីតាំងយោធាក្នុងទីក្រុងដាម៉ាស់ ប៉ុន្តែក្នុងហេតុការណ៏នេះគ្មានអ្នកស្លាប់ និងអ្នករបួសត្រូវបានគេរាយការណ៍នោះទេ។ ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួនជិត ៦០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា នៅពេលដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងក្រុមប្រដាប់អាវុធក្នុងស្រុក Druze និងកងកម្លាំងរដ្ឋាភិបាលស៊ីរី។ គួរបញ្ជាក់ថា ក្រុមសង្កេតការណ៍ក៏បានព្រមានអំពីវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង ខណៈដែលជម្លោះនេះបានបង្ខំឱ្យមនុស្សជាង ២៥,០០០ នាក់បានរត់ភៀសខ្លួន ប៉ុន្តែបើតាមការប៉ាន់ស្មានអាចនឹងកើនឡើងដល់ ៦០,០០០នាក់៕