សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ខែកក្កដា ក្លាយជាពេលវេលាមួយដែលមានអត្ថន័យសំខាន់ធំធេងសម្រាប់ជាតិ

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ៧ ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខែកក្កដា បានក្លាយជាពេលវេលាមួយដែលមានអត្ថន័យសំខាន់ធំធេងសម្រាប់ជាតិ ដោយសម្បត្តិបេតិកភណ្ឌជាតិជាច្រើនបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការដាក់បញ្ចូល " បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព " ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជោគជ័យនៃការចុះបញ្ជីទីតាំងទាំង៣ នៃបូជនីយដ្ឋានចងចាំនៃកម្ពុជា ដែលរួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើការណែនាំកាលពីឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រនៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយ។ 
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈអនុសាសន៍នេះ ក្រសួងវប្បធម៌ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញជាតិ អន្តរជាតិ និងអង្គការយូណេស្កូ ដើម្បីសិក្សាស្រាវជ្រាវ និងចងក្រងឯកសារបច្ចេកទេស ទៅតាមនីតិវិធីនៃក្រមប្រតិបត្តិរបស់អនុសញ្ញាឆ្នាំ១៩៧២ កម្ពុជាទទួលបានលទ្ធផលត្រចះត្រចង់ជាមួយការវាយតម្លៃខ្ពស់ ស្ថាប័នជំនាញជាតិ អន្តរជាតិ ដោយរួមទាំងការវាយតម្លៃនិងការផ្តល់យោបល់គាំទ្រដល់ការដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនូវទីតាំងទាំងបីនេះផងដែរ។
 « ខែកក្កដាបានក្លាយជាពេលវេលាមួយដែលមានអត្ថន័យសំខាន់ធំធេងសម្រាប់ជាតិយើង ដោយហេតុថាក្នុងខែនេះ សម្បត្តិបេតិកភណ្ឌជាតិចំនួន៣ត្រូវបានទទួលស្គាល់និងចុះបញ្ជីបេតិកភណ្ឌពិភពលោក ទី១ប្រាសាទព្រះវិហារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ទី២តំបន់ប្រសាទសំបូរព្រៃគុក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ទី៣ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ដែលចុះពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ»។
  សូមបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤ សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។ ក្នុងនោះសម្បត្តិបេតិកភណ្ឌរូបី ចំនួន៤ មានដូចជា តំបន់ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រសាទសំបូរព្រៃគុកនិងប្រាសាទកោះកេរ។ ចំពោះសម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ រួមមាន របាំងព្រះរាជទ្រព្យ, ល្បែងទាញព្រ័ត្រ, ល្ខោនស្រមោលស្បែកធំ, ចាប៉ីដងវែង, ល្ខោនខោលវត្តស្វាយអណ្ដែត, គុនល្បុក្កតោ, ក្រៅពីសម្បត្តិបេតិកភណ្ឌរូបី និងអរូបី កម្ពុជាក៏បាន ចុះបញ្ជីស្មារតីនៃការចងចាំពិភពលោកផងដែរ៕