បន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងបើកល្បែងអនឡានខុសច្បាប់ចំនួន០១ទីតាំង ដែលមានម្ចាស់ ឈ្មោះ ហុង រស្មី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២៨នាក់ ក្នុងនោះស្រ្តី០៣នាក់ ។ សមត្ថកិច្ចដកហូតបាន កុំព្យូទ័រចំនួន១៦ គ្រឿង , ម៉ាស៊ីនព្រីនចំនួន០៣គ្រឿង, តុធ្វើការចំនួ១៨,ទូរស័ព្ទចំនួន៩៥ គ្រឿង , ipad ចំនួន១៦គ្រឿង , សម្លៀកបំពាក់ពូលីសចិនមួយចំនួន, អាយកូមចំនួន០៤គ្រឿង , ខ្នោះដៃចំនួន០១, ទូដែកចំនួន០១ , ជញ្ជីងថ្លឹងគ្រឿងញៀន,ប្រអប់ដាក់គ្រឿងញៀនចំនួន០១, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនមួយចំនួនធំ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនថែមទៀត។
ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់បានបញ្ជូនទៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីបន្តអនុវត្តនីតិវិធី ។
សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕